វេទិកាយុវជន ស្តីពី “តួនាទីរបស់យុវជន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”

ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅនៅលើភពផែនដីកាន់តែបង្កជាបញ្ហាធ្ងន់ធ្ងរ និងកាន់តែច្រើនឡើងៗ ខណៈពេលដែល ប្រទេសនីមួយៗក្នុងពិភពលោកព្យាយាមកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ព្រមទាំង uhអោយមានយន្តការកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនីមួយៗ យ៉ាង ណាក៏ដោយ។ ការប្រែប្រួលអាកាសធាតុ បង្កអោយមានផលប៉ះពាល់យ៉ាងច្រើន ជាពិសេសបង្កជាផលអវិជ្ជមាន និងរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេស កំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជា។

វេទិកាយុវជន ស្តីពី “តួនាទីរបស់យុវជន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ” ជាវេទិកាដែលនឹងមានការចូលរួមពីសាធារណជន យុវជន អង្គការសង្គមស៊ីវិល មន្រ្តីរាជរដ្ឋាភិបាល និងស្ថាប័ណសារព័ត៌មាន សរុបជាង២៥០ នាក់។

វេទិកាមួយនេះមានគោលបំណង ផ្តល់ឱកាសអោយយុវជនបាន៖

  • ស្វែងយល់បន្ថែមពីដំណើរការ និង យន្តការរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
  • ផ្តល់ឱកាសដល់សាធារណជនជាពិសេសយុវជន ជជែកពិភាក្សា ដេញដោលលើការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ យន្តការដោះស្រាយ និងបញ្ហាប្រឈម ជាមួយមន្រ្តីជំនាញ របស់រាជរដ្ឋាភិបាល
  • ជម្រុញ និងលើកទឹកចិត្តអោយយុវជន ចូលរួមចំណែកទទួលខុសត្រូវ និងដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ។

ប្រធានបទចំនួន៣ នឹងត្រូវលើកយកមកពិភាក្សាក្នុងវេទិកានេះ

  • ប្រធានបទទី១៖ ដំណើរការរៀបចំមូលនិធិវិនិយោគអាកាសធាតុ
  • ប្រធានបទទី២៖ គោលនយោបាយ និងយន្តការគ្រប់គ្រងការផ្គត់ផ្គង់ ថាមពលស្អាត និងរោងចក្រអគ្គីសនី ដំណើរការដោយថាមពលធ្យូងថ្ម
  • ប្រធានបទទី៣៖ គោលនយោបាយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម

ចុះឈ្មោះតាមរយៈ https://docs.google.com/forms

ជួបគ្នានៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង (AII) នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៨:០០ព្រឹកតទៅ!

សម្រាប់ព័ត៌មានលំអិត សូមទាក់ទងតាមរយៈ

  • លេខទូរស័ព្ទ ០៧០ ៤៣០ ៩៩៦ និង០៩២៧៨៦ ០៥៩
  • FB Page: 4Rs Campaign Cambodia
Facebook Comments