ការប្រកួតប្រជែងតែងនិពន្ធកំណាព្យខ្មែរ

គម្រោងបណ្ណាល័យសម្រាប់ការអភិវឌ្ឍដែលជាគម្រោងបង្កើតឡើងដោយបណ្ណាល័យបញ្ញវន្តនឹងរៀបចំធ្វើកម្មវិធី “ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធកំណាព្យ”

នេះគឺជាឱកាសមួយសម្រាប់អ្នកដែលមានឧបនិស្ស័យអក្សរសិល្ប៍ ពិសេសមានចំណាប់អារម្មណ៍ក្នុងការបញ្ចេញទេពកោសល្យ ឬស្នាដៃនិពន្ធកំណាព្យរបស់ខ្លួន

ការបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងចង់លើកស្ទួយ និងថែរក្សាអក្សរសាស្រ្តជាតិខេមរា ជាពិសេសផ្នែកកំណាព្យនេះតែម្តង!

ប្រធានបទ៖ “គុណតម្លៃនៃបណ្ណាល័យ”

លក្ខខណ្ឌ៖

  • អក្ខរាវិរុទ្ធ៖ យកតាមវចនានុក្រមវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (សម្តេចព្រះសង្ឃរាជ ជួន ណាត)
  • អក្សរ៖ កុំព្យូទ័រ (Font Unicode: Khmer OS system , ទំហំ៖ ១២)
  • ចំនួនល្បះ ៖ ចាប់ពី៥ ទៅ១០ល្បះ
  • តែងជាបទ៖ ប្រាំពីរព្យាង្គ

អ្នកចូលរួមប្រឡងទាំងអស់អាចផ្ញើស្នាដៃរបស់់លោកអ្នកមកកាន់អ៊ីម៉ែល [email protected]

  • ផុតកំណត់៖ ថ្ងែទី០៨ ខែធ្នូ ឆ្នាំ២០១៨
  • ថ្ងៃប្រកាសលទ្ធផល៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់លេខ ០១០ ៤០៨ ៤៤៤។

FB Page: Library4Development – បណ្ណាល័យសម្រាប់ការអភិវឌ្ឍ

 

Facebook Comments