តើអ្នកទាំងអស់គ្នាធុញថប់ ធុញទ្រាន់ទៅនឹងបរិយាកាសជុំវិញខ្លួនរបស់អ្នក ធុញទៅនឹងសម្ពាធការងារ ការសិក្សារៀនសូត្រដែលឬទេ? មានធ្លាប់គិតថាចង់សម្រាកខ្លះទេ? មានធ្លាប់គិតថាចង់ទៅកន្លែងមួយដែលស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធរួមទាំងធម្មជាតិស្រស់បំព្រងដែលទេ? ពេលនេះមានកម្មវិធីមួយបានមកដល់ហើយ គឺជាកម្មវិធីដែលបង្កើតទ្បើងដើម្បីអោយយុវជននឹងប្រជាជនខ្មែរបានស្គាល់បន្ថែមនូវតំបន់ទេសចរណ៍មួយកន្លែងថ្មីទៀតដែលគេមិនធ្លាប់បានស្គាល់។ កម្មវិធីជំរំធម្មជាតិក្រោមប្រធានបទ “ខ្ញុំធ្វើបាន” នឹងប្រព្រឹត្តទៅថ្ងៃបុណ្យអុំទូកថ្ងៃទី២១-២២-២៣ ខែវិច្ឆកា ២០១៨ ខាងមុខនេះ។ កម្មវិធីនេះនឹងប្រព្រឹត្តិឡើងនៅក្នុងទីតាំងសហគមន៍ភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ លើសពីនេះទៀត “ភ្នំទ័ពជាង” ដែលយើងបានកំណត់ជាគោលដៅមួយសម្រាប់បោះជំរំនោះ គឺស្ថិតនៅក្នុងភូមិចំនួន៣ជាប់គ្នា រួមមាន ភូមិព្រែកស្ទឹង ភូមិក្រាំងចេក និងភូមិបាក់អង្រុត។ ហើយក៏មានការចូលរួមរៀបចំពីយុវជនយុវនារីស្មគ្រ័ចិត្តដែលស្រលាញ់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍។
ក្នុងកម្មវិធីនេះរួមមានសម្មភាពកំសាន្តនឹងការប្រកួតប្រជែងជាច្រើនដើម្បីបញ្ចាក់ពីភាពរឹងមាំការសាមគ្គីគ្នាជាក្រុមព្រមជាមួយសកម្មភាពកីទ្បាដើរឫរត់ទ្បើងភ្នំចូលព្រៃដែលតំរូវអោយអ្នកចូលរួមតស៊ូព្យាយាមយកជ័យជំនះ ដើម្បីទទួលបានមេដាយកិត្តិយស។ ដោយក្នុងនោះមានរួមបញ្ចូលកម្មវិធីប្រកួតប្រជែងបែបកីទ្បាដើររឺរត់កាត់ព្រៃ នឹងយល់ដឹងបន្ថែមពីសកម្មភាពប្រកួតកំសាន្តផ្សេងៗទៀតនៅក្នុងជំរំតង់ក្រុមដែលឈ្នះនឹងទទួលបានមេដាយកិត្តិយសជាក្រុមដែលពូកែហើយរឹងមាំ។
ដោយទ្បែកដើម្បីអោយកម្មវិធីនេះកាន់តែមានដំណើរការកាន់តែទទួលបានជោគជ័យក្នុងការចូលរួមផ្សព្វផ្សាយតំបន់ព្រៃឈើមួយអោយប្រែក្លាយជាតំបន់ទេសចរណ៍ ការចូលរួមរបស់លោកអ្នកពិតជាចំនែកមួយដ៍សំខាន់សំរាប់ការអិវឌ្ឍន៍នឹងផ្សព្វផ្សាយតំបន់ទេសចរណ៍មួយនេះ។
នៅពេលដែលលោកអ្នកបានចូលរួមក្នុងការបោះជំរំមួយនេះហើយ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ភាពសប្បាយរីករាយជាមួយបរិយាកាសធម្មជាតិវាលស្មៅដែលស្ថិតនៅលើភ្នំទព្ធ័ជាង ស្គាល់មិត្តភ័ក្ដិថ្មីៗ ទទួលបាននូវចំណេះដឹងអំពីការដើរព្រៃភ្នំ។
តម្លៃចូលរួមគឺ ១០៩ដុល្លា រួមបញ្ចូលដូចខាងក្រេាម៖
- មធ្យោបាយទៅមកដោយរថយន្ត
- អាហារ ៨ ពេល នឹងភេសជ្ជះ
- តង់ស្អាតមួយសម្រាប់មនុស្ស២នាក់
- ពូក១
- អ្នកដឹកជញ្ចូនកាបូបរបស់អ្នក
- អាវកីទ្បាសំរាប់ចូលរួមប្រកួត១
- អ្នកណែនាំផ្លូវ
- ការសង្គ្រោះបឋម
- អ្នករៀបចំផ្លូវ
- អ្នកថតរូប
- ថ្លៃវិភាគទានដល់សហគមន៍
ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ យើងក៏មានលក្ខខណ្ឌក្នុងការចូលរួមដូចជា៖
1/ តម្លៃចូលរួមនឹងត្រូវបង់បន្ទាប់ពីរបានចុះឈ្មោះរួចរយះពេល ៣ថ្ងៃ។ លេខរៀងរបស់អ្នកនឹងត្រូវបានប្រគល់ជូនទៅអ្នកដទៃ ប្រសិនបើមិនបានទំនាក់ទំនងជាមុនជាមួយក្រុមការងា។
2/ កីទ្បាករកីទ្បាការនីទាំងអស់ត្រូវមកទទួលផ្លាកលេខនឹងអាវយឺតនៅ Cambodia Camping ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេកឈ្មោះ CAMID Explorer សំរាប់ទីតាំងចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៧យប់ ( ចំណាំ: ផ្លាកលេខនឹងអាវយឺតមិនអាចរង់ចាំបើកនៅថ្ងៃប្រកួតបានទេ)សូមភ្ចាប់មកនូវជាមួយវិក័យបត្រ័ចុះឈ្មោះបង់ប្រាក់។
3/ កីទ្បាកកីទ្បាការនីត្រូវចុះហត្ថលេខាលើបែបបទចូលរួមដោយខ្លួនឯង ( ប្រសិនបើអាកខានមិនបានមកទទួលបែបបទដោយសារប្រការណាមួយអាចទំនាក់ទំនងមកក្រុមការងាខេមីត )
4/ ការចុះឈ្មោះជាក្រុមនឹងត្រូវបែកចែកចេញពីគ្នាដើម្បីបូកបញ្ចូលជាមួយក្រុមផ្សេងៗតាមដែលក្រុមការងារបានកំណត់( លើកលែងតែគូស្នេហ៍ )
សម្រាប់ការចុះឈ្មោះ៖ https://docs.google.com/forms
សូមទាក់ទងមកកាន់ក្រុមការងាខេមីតសំរាប់ពត៌មានបន្ថែម 023 900 156 / 011777358
FB Page: Camid Explorer