កម្មវិធីមហោស្រពវប្បធម៌កូរ៉េ លើកទី២ ប្រចាំឆ្នាំ២០១៨

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នឹងប្រារព្ធធ្វើ កម្មវិធីមហោស្រពវប្បធម៌កូរ៉េ លើកទី២ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី១៧​ និង ​១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៧:០០ ល្ងាចនៅក្មុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ  ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅឆ្នាំ២០១៧ មហោស្រពវប្បធម៌កូរ៉េបានក្លាយពិធីបុណ្យដ៏ធំដំបូងបង្អស់ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយទទួលបានការគាំទ្រពីអ្នកចូលរួមជាង៣០០០នាក់។ តាមរយៈជោគជ័យនេះ កម្មវិធីមហោស្រពវប្បធម៌កូរ៉េនឹងប្រារព្ធធ្វើឡើងជាលើកទី២ នៅថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

ព្រឹត្តិការណ៍ដ៏ធំនេះផ្តោតសំខាន់ទៅលើការបង្ហាញអត្តសញ្ញានៃវប្បធម៌កូរ៉េ ដែលប្រជាជនកូរ៉េហៅថា “Han Style” ដូចជា៖ម្ហូបអាហារកូរ៉េ សំលៀកបំពាក់ប្រពៃណីកូរ៉េ​​ អក្សសាស្រ្តកូរ៉េ ក្រដាសហាន់ជី ល្បែងប្រជាប្រិយកូរ៉េ និងតន្ត្រីកូរ៉េ។

អ្នកចូលរួមនឹងអាចទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជា ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី K-pop ការលេងល្បែងប្រជាប្រិយកូរ៉េ ការផាត់មុខបែបស្តាយកូរ៉េ (K-beauty)  ការបង្រៀន និងប្រកួតធ្វើម្ហូបកូរ៉េ ការលេងល្បែងល្បងប្រាជ្ញាស្តីពីចំណេះទាក់ទងនឹងប្រទេសកូរ៉េ ការដើរទិញវត្ថុអនុស្សាវរីយ៍ និងម្ហូបឆ្ងាញ់ៗ និងការបណ្ដែតគោម ជាដើម។​ មហោស្រពវប្បធម៌កូរ៉េនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីពាំនាំនូវទស្សនីយភាព និងចែករំលែកបទពិសោធន៍ល្អៗ ភាពសប្បាយរីករាយជូនដល់អ្នកចូលរួមទាំងអស់។

នៅក្នុងព្រឹត្តិការណ៍នេះលោកអ្នកគ្រាន់តែចំណាយត្រឹមតែប្រាំមួយពាន់រៀល(6000៛)សម្រាប់សំបុត្រចូលរួម លោកអ្នកនឹងអាចទទួលបានគូប៉ុងតំលៃ​បួនពាន់រៀល(4000៛)ត្រលប់ទៅវិញរួមជាមួយនិងឱកាសចូលរួមក្នុងសកម្មភាពកំសាន្តនានា ហើយនិងមានឱកាសទទួលបានរង្វាន់វត្ថុអនុស្សាវរីយនៅក្នុងកម្មវិធីនេះទៀតផង។

លើសពីនេះទៅទៀតចំណូលដែលទទួលបានពីការលក់សំបុត្រនឹងត្រូវបានដាក់ជាថវិការសប្បុរសសម្រាប់កម្មវិធីសប្បុរសធម៌របស់CKCCដែលនឹងប្រព្រឹត្តទៅនៅខែមិនាឆ្នាំ២០១៩ខាងមុខនេះ។

ទន្ទឹមគ្នានេះផងដែរ​ មហោស្រពវប្បធម៌កូរ៉េនេះអាចដំណើរការទៅបានគឺដោយសារមានការចូលរួមសហការឧបត្ថម្ភធំដោយ Singapore (Cambodia) International Academy (SCIA), ក្រុមហ៊ុន TrueMoney Cambodia ដែលសហការឧបត្ថម្ភដោយ Thefaceshop Cambodia, HDTelecom Cambodia, និងឧបត្ថម្ភដោយ Vital Premium Water, Obsidian&Skin79។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់ជួលស្តង់ដើម្បីដាក់លក់ ឬផ្សព្វផ្សាយនូវផលិតផលរបស់លោកអ្នក​ នៅក្នុងព្រឹត្តការណ៍​ “មហោស្រពវប្បធម៌កូរ៉េ”។ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 096​​ 227 8499 /096​ 360 2445 ឬតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា CKCC: Cambodia-Korea Cooperation Center។​ ឬអាចចុះឈ្មោះ link ខាងក្រោមនេះ

https://www.facebook.com/rupp.ckcc/

សម្រាប់ពត៌មានបន្ថែមសូមទាក់ទង

  • លោក អែល រស្មី មន្ត្រីផ្នែកទំនាក់ទំនងសារធារណៈ
  • លោក ស្រ៊ី សុផា អ្នកហាត់់ការផ្នែកទំនាក់ទំនងសារធារណៈ
  • មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ
  • ទូរស័ព្ទ ០២៣ ៩៩៩ ៤៩៤/ ០៩៦ ២២ ៧៨ ៤៩៩/ 0៨៥ ៧២៣ ៦៨០/​ ០៩៦ ៣៦ ០២ ៤៤៥
  • អ៊ីម៉ែល [email protected] / [email protected]

Facebook Comments