ឱកាសក្លាយជាសមាជិកថ្មីរបស់ UNYAP សម្រាប់ឆ្នាំ ២០១៩-២០២០

តើអ្នកចង់អោយសំលេងនឹងបញ្ហាកង្វល់របស់យុវជនបានលឺទៅកាន់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាល ឫទេ? តើអ្នកចង់ពង្រីកបណ្តាញយុវជនរបស់អ្នក ហើយជួបជាមួយមនុស្សជាច្រើនទៀត ដើម្បីធ្វើការដោះស្រាយលើបញ្ហាយុវជន ឫទេ ? ក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ(UNYAP)ពេលនេះកំពុងជ្រើសរើសសមាជិកថ្មីសម្រាប់ឆ្នាំ ២០១៩-២០២០។

លក្ខខណៈវិនិច្ឆ័យជាសមាជិក៖

  • មានឆន្ទៈខ្ពស់ក្នុងការចូលរួមរាល់សកម្មភាពពាក់ព័ន្ធ រួមមានការបំពេញការងារ និងការប្រជុំនានា
  • មានចំណង់ខ្ពស់ និងទឹកចិត្តក្នុងការតាមដាន់បញ្ហាយុវជននៅក្នុងសង្គមកម្ពុជា
  • មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ភាសាអង់គ្លេស រួមទាំងការទំនាក់ទំនង និងការងារជាក្រុម
  • ជាតំណាងរបស់ក្រុមហ៊ុន, សមាគមន៍, អង្គការ, ក្រុម ឬបណ្ដាញណាមួយនាពេលបច្ចុប្បន្នដែលកំពុងប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងបញ្ហាយុវជន
  • យល់ដឹងត្រួសៗពីបរិបទអភិវឌ្ឍយុវជនកម្ពុជា ពាក់ព័ន្ធនឹងគោលនយោបាយ, ផែនការសកម្មភាព, និងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជន
  • យល់ដឹងពីតួនាទី និងទំនួលខុសត្រូវក្នុងនាមជាសមាជិក

ថ្ងៃផុតកំណត់ៈ ថ្ងៃទី១៦ ខែវិច្ឆកា ២០១៨

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://drive.google.com/drive/folders/1bTVxjyNeTRRlyj_MeHDwExQUwidwvbba?usp=sharing

សំរាប់ពត៏មានបន្ថែម សូមទំនាក់ទំនង អ្នកសម្របសម្រួល UNYAP លោក Marco Wan តាមរយៈ  [email protected]

FB Page: UN Youth Advisory Panel Cambodia – UNYAP

Facebook Comments