កម្មវិធី 2019 South East Asia Youth Leadership Program (SEAYLP) ទៅសហរដ្ឋអាមេរិច

កម្មវិធី 2019 South East Asia Youth Leadership Program (SEAYLP) ជាកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅកាន់សហរដ្ឋអាមេរិច៣សប្ដាហ៍ សម្រាប់សិស្សថ្នាក់វិទ្យាល័យ និងអ្នកណែនាំយុវជន ដែលផ្ដោតសំខាន់ទៅលើភាពជាអ្នកដឹកនាំ និងអភិវឌ្ឍយុវជន។

ចំណាំ៖ កម្មវិធីនេះគឺសម្រាប់តែអ្នកដែលរស់នៅខេត្តសៀមរាបតែមួយគត់

លក្ខខណ្ឌ៖

១. ចំពោះសិស្សវិទ្យាល័យ៖

  • អាយុចន្លោះពី១៥-១៧ឆ្នាំ គិតត្រឹមថ្ងៃទី០១​ មេសា ២០១៩
  • មានសក្ដានុពលភាពជាអ្នកដឹកនាំ, ឆន្ទៈ និងចំណាប់អារម្មណ៍នៅក្នុងសកម្មភាពសិក្សាអប់រំ, ការសិក្សាល្អ និងជំនាញសង្គម, ចាប់អារម្មណ៍ក្នុងការបម្រើសេវាសហគមន៍
  • ជំនាញភាសាអង់គ្លេសខ្លាំង
  • ទទួលបានការអនុញ្ញាតពីឪពុកម្ដាយ និងអាណាព្យាបាល និងសាលាដើម្បីចូលរួមក្នុងកម្មវិធីទាំងមូល
  • អាទិភាពត្រូវបានផ្ដល់អោយអ្នកដែលមិនទៅសហរដ្ឋអាមេរិច ជាពិសេសកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិច។

២. ចំពោះ educator or community leaders៖

  • មានឆន្ទៈក្នុងការបម្រើជាអ្នកណែនាំសម្រាប់យុវជននៅក្នុងកម្មវិធី
  • បង្រៀននៅថ្នាក់វិទ្យាល័យ ឬធ្វើការជាមួយនឹងយុវជននៅក្នុងសមាសភាពជាអ្នកជំនាញ ឬអ្នកស្ម័គ្រចិត្ត
  • ទទួលបានការគោរពក្នុងសហគមន័
  • មានសមត្ថភាពភាសាអងគ្លេសខ្ពស់
  • មានបំណងបន្តធ្វើការជាមួយនឹងយុវជនសម្រាប់ការងារអាជីព និងមានចំណាប់អារម្មណ៍ក្នុងការការងារអភិវឌ្ឍ។

ផុតកំណត់៖ ១៧ ធ្នូ ២០១៨

ចុច  here សម្រាប់ទាញយកពាក្យបំពេញ

ផ្ញើពាក្យទៅកាន់  [email protected]

សម្រាប់ព័ត៌មានបន្ថែម៖  023-728-179

សម្រាប់អានព៏ត៌មានលម្អិត៖ https://kh.usembassy.gov/

Facebook Comments