ជ្រើសរើសអ្នកចូលរួមប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី២

ការប្រកួតប្រជែងរ៉ូបូតជាតិកម្ពុជា គឺជាការប្រកួតប្រជែងរ៉ូបូតលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា សហការណ៍ជាមួយអង្គការស្ទែម ។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់យុវជនកម្ពុជាមកលើមុខវិជ្ចាស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) លើកទឹកចិត្តយុវជនកម្ពុជាដើម្បីអភិវឌ្ឍន៍ និង អនុវត្តបច្ចេកទេស, ការសហការណ៍ជាក្រុម និង ជំនាញក្នុងការដោះស្រាយបញ្ហា ,ផ្ដល់ឱកាសអោយយុវជនកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ជាតិក្នុងវិស័យអប់រំអំពីស្ទែមទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយនិងផ្ដល់ឱកាសដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូក្នុងការអនុវត្តផ្ទាល់នូវចំណេះដឹងអំពីស្ទែមប្រយោជន៍ធ្វើអោយមានការបង្កើតថ្មី។

ការប្រកួតប្រជែងនេះនឹងយកទំរង់តាម ការអប់រំបច្ចេកវិទ្យាកំរិតខ្ពស់ម៉ារីន Marine Advanced Technology Education (MATE) ដែលក្រុមសិស្សានុសិស្សទាំងអស់ធ្វើការបង្កើតយានប្រតិបត្តិការដោយការបញ្ជាពីចំងាយ (Remotely Operated Vehicle) ដោយប្រើប្រាស់ឧបករណ៍ដែលត្រូវបានរៀបចំអោយស្រាប់។ ការប្រកួតប្រជែងនេះនឹងផ្ដោតសំខាន់លើសិស្សានុសិស្សកំរិតវិទ្យាល័យដែលនៅថ្មីចំពោះរ៉ូបូត និង បទពិសោធន៍មានកំរិតនៅឡើយ។

នៅក្នុងឆ្នាំ២០១៩ នេះនឹងមានក្រុមសិស្សានុសិស្សដែលមកពីវិទ្យាល័យរដ្ឋនៅរាជធានីភ្នំពេញចំនួន១៥ ដែលនឹងត្រូវបានឧបត្ថម្ភដើម្បីចូលរួមប្រកួតក្នុងការប្រកួតប្រជែងថ្នាក់ជាតិនេះ។ ចំពោះក្រុមសិស្សានុសិស្សដែលមកពីវិទ្យាល័យឯកជននឹងមានឱកាសចូលរួមប្រកួតប្រជែងដោយចំណាយផ្ទាល់ខ្លួន។ ចំពោះក្រុមសិស្សដែលមកពីវិទ្យាល័យរដ្ឋនឹងត្រូវបានផ្ដល់អោយនូវសម្ភារៈចាំបាច់នានាក្នុងការសាងសង់យាននេះឡើង។

***លក្ខខ័ណ្ឌក្នុងការជ្រើសរើស៖

ក្រុមនីមួយៗ៖
1. ត្រូវតែជាសិស្សដែលមកពីវិទ្យាល័យដូចគ្នា
2. ចំនួនសមាជិកក្រុមអប្បបរមា ២នាក់ និង អតិបរមា ៣នាក់ ក្នុងមួយក្រុម
3. ត្រូវចូលរួមរាល់សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលដែលផ្ដល់អោយដោយអ្នករៀបចំការប្រកួត និង គ្រូណែនាំ

***រង្វាន់៖

ចំពោះក្រុមនីមួយៗនឹងទទួលបាន៖
វិញ្ញាបនប័ត្រនៃការចូលរួម

ចំពោះក្រុមដែលឈ្នះក្នុងការប្រកួតថ្នាក់ជាតិនេះនឹងទទួលបាន៖
1. ការឧបត្ថម្ភដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីឡើងទៅបន្ត ការប្រកួតប្រជែងនៅថ្នាក់ជាតិ
2. មេដាយ
3. វិញ្ញាបនប័ត្រនៃការចូលរួម

***ថ្ងៃកំណត់ឈប់ទទួលពាក្យ៖​ ថ្ងៃ សៅរ៍ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ (ម៉ោង ១១:៥៩ នាទីយប់)

សូមធ្វើការចុះឈ្មោះនៅ Link ខាងក្រោម៖

https://docs.google.com/forms/

ប្រភព៖ STEM Cambodia Organization

Facebook Comments