សិក្ខាសាលារយៈស្តីពី ទិន្នន័យបើកទូលាយ ការច្នៃប្រឌិត ភាពជាពលរដ្ឋ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង

កម្ពុជាអាយស៊ីធីខែមឆ្នាំ ២០១៨ គឺជាសិក្ខាសាលារយៈពេល៥ថ្ងៃ ស្តីពី ទិន្នន័យបើកទូលាយ ការច្នៃប្រឌិត ភាពជាពលរដ្ឋ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ កម្មវិធីនេះលើកទឹកចិត្តជាពិសេសដល់អ្នកចូលរួមមកពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល អ្នកការពារសិទិ្ធមនុស្ស អ្នកធ្វើការងារសហគមន៍ និងមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ដើម្បីមានឱកាសជួបជាមួយនឹងវាគ្មិនល្បីៗ ដែលនឹងមកធ្វើការចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យាទាក់ទងនឹង សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត កម្មវិធីប្រភពកូដបើកទូលាយដើម្បីភាពល្អប្រសើរ គំនិតច្នៃប្រឌិតសម្រាប់សង្គម ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រធានបទផ្សេងទៀត។ 

អ្វីដែលកាន់តែពិសេសទៅទៀត អ្នកចូលរួមទាំងអស់អាចនឹងមានឱកាសទទួលបាន Cambodia ICT Innovation Funds ដោយគ្រាន់តែចូលរួមធ្វើការប្រកួតប្រជែងធ្វើបទបង្ហាញគំនិតច្នៃប្រឌិតថ្មីៗ របស់អ្នកនៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែមនេះ។

  • ចុះឈ្មោះ ដើម្បីទទួលចូលរួមhttps://cambodiaict.net/register/
  • ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
  • កាលបរិច្ឆេទ៖ ថ្ងៃទី ១៧ និង ២១ ខែ ធ្នូ ឆ្នាំ ២០១៨
  • ទីកន្លែង៖ ខេត្តសៀមរាប
  • ព័ត៌មានបន្ថែម៖ www.cambodiaict.net 
  • អ៊ីម៉ែល៖ [email protected]
  • ហ្វេសប៊ុក៖ Cambodia ICT Camp

កុំភ្លេចចូលរួមចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្តិរបស់អ្នក ដើម្បីចូលរួមកម្មវិធីកម្ពុជាអាយស៊ីធីខែមទាំងអស់គ្នា!👌
#CICTCamp #CICTCamp2018

Facebook Comments