កម្មវិធីវោហាស័ព្ទសាធារណៈ Ignite ត្រលប់មកវិញហេីយ!

ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ នៅសហសាលសម្ដេច​​​​​​​​តេជោ​​​​​​ហ៊ុនសែន ​​​​​នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥​ ​រសៀល។

Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៏របស់ លោក សុខហ៊ី បានអោយដឹងថាគោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសអោយសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។​

ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺ វាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវអោយវាគ្មិននីមួយៗមាន​ការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយអោយពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញអោយបានល្អ។

កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាបទ ដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក កែវ ឡង់ឌី (ស្ថាបនិក​ Baby Outlet) កញ្ញា រិទ្ធី លំអរ​ពេជ្រ (ស្ថាបនិក បុណ្យភូមិ) លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក ទំព័រ រៀនថត) និង លោក អ៊ុក ព្រំសុដន ដែលឆ្លាប់និយាយនៅ TED Talks និងបានបង្កើតក្រុមហ៊ុនរបាំភេទទី៣ ដំបូងគេនៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះ​ត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន Khmer Beverage ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ ក្នុងកម្មវិធីនេះ។

លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសន៍ដូចជាដបទឹក និងដបទឹក ដោយ វិធីទិញសំបុត្រ តាម online៖ https://ignite4.eventbrite.com/ ឬ តាមទូរស័ព្ទ 015 971789 / 011 249899 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Phnom Penh ៕

Facebook Comments