អាហារូបករណ៍​​​ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បរិញ្ញាបត្រ ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ ថៃ សម្រាប់​ឆ្នាំ​សិក្សា​២០១៩

អាហារូបករណ៍​​​ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បរិញ្ញាបត្រ ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ ថៃ សម្រាប់​ឆ្នាំ​សិក្សា​២០១៩

ក្រោម​គម្រោង​ព្រះ​រាជឧបត្ថម្ភ​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី សិរិនថន បាន​ផ្ដល់​អាហារូបករណ៍​២៥៧​កន្លែង​ដល់​សិស្ស គ្រូ​ នៅ​វិទ្យាល័យ​កំពង់​ឈើទាល សិស្ស​ខេត្ត​រតនគិរី មណ្ឌល​គិរី និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ និង​បេក្ខជន​ទូទៅ ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ប្រមាណ៣៤ នៅ​ប្រទេស​ថៃ។

លក្ខខណ្ឌនៃការជ្រើសរើស៖

១. ថ្នាក់បណ្ឌិត៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (ភ្ជាប់ព្រឹត្តិប​ត្រពិន្ទុ)
  • មានអាយុយ៉ាងច្រើន៤០ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ)
  • មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ
  • មានបទពិសោធន៍ការងាររដ្ឋ/អង្គការផ្សេងៗ/ក្រុមហ៊ុនយ៉ាងតិច០២ឆ្នាំ
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

២. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្របរិញ្ញាបត្រ (ភ្ជាប់ព្រឹត្តិប​ត្រពិន្ទុ)
  • មានអាយុយ៉ាងច្រើន៤០ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ)
  • មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ
  • មានបទពិសោធន៍ការងាររដ្ឋ/អង្គការផ្សេងៗ/ក្រុមហ៊ុនយ៉ាងតិច០២ឆ្នាំ
  • សរសេរ CV ជាភាសាអង់គ្លេស ឬថៃ
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

៣. ថ្នាក់បរិញ្ញាបត្រ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានអាយុយ៉ាងច្រើន២៥ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ)
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​រសៀល

កាលបរិច្ឆេទប្រឡ៖ ២៣ ធ្នូ ២០១៨

សម្រាប់​ព័ត៌​មាន​បន្ថែម និង​ដាក់​ពាក្យ៖ ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹងកេងកងទី​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ( ខាង​កើត​ស្ថានីយ៍​ទូរទស្សន៍​អប្សរា​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ)

ប្រភព៖ MoEYS Cambodia

Facebook Comments