អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ TianJin នៃប្រទេសចិន

លក្ខខណ្ឌ៖

 • ជាប្រជាជននៃប្រទេសក្នុងចំណោមផ្លូវមួយ ខ្សែរក្រវ៉ាត់មួយ (រួមមានកម្ពុជា)
 • បេក្ខជនដាក់ពាក្យថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានអាយុក្រោម២៥ឆ្នាំ
 • បេក្ខជនដាក់ពាក្យថ្នាក់អនុណ្ឌិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម៣៥ឆ្នាំ
 • បេក្ខជនដាក់ពាក្យថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រអនុណ្ឌិត និងមានអាយុក្រោម៤០ឆ្នាំ

ឯកសារដែលត្រូវការរួមមាន៖

 • ពាក្យស្នើសុំកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន (មើលនៅក្នុងព័ត៌មានលម្អិត)
 • បញ្ជាក់សញ្ញាបត្រខ្ពស់ជាគេចេញពីអាជ្ញាធរ
 • ប្រត្តិបត្តពិន្ទុដែលមានការបញ្ជាក់
 • គម្រោងសិក្សា ឬស្រាវជ្រាវ
 • លិខិតឧទ្ទេសនាមចំនួន២
 • ថតចំណងលិខិតឆ្លងដែន
 • ថតចំណងទំរងតេស្តរាងការជនបរទេស (please click)
 • ទម្រង់នៃការទទួលស្គាល់សម្រាប់និស្សិតអន្តរជាតិដោយសាស្ត្រាចារ្យ TJU (Tianjin University) / (សម្រាប់ថ្នាក់អនុណ្ឌិត និងបណ្ឌិត) (please click)
 • ពិន្ទុផ្នែកសមត្ថភាពភាសា (HSK សម្រាប់សិក្សាភាសាចិន/ TOEFL ឬ IELTS សម្រាប់សិក្សាភាសាអង់គ្លេស)
 • វីដេអូណែនាំពីខ្លួនឯង

ផុកកំណត់៖ ១០ មីនា ២០១៩

សម្រាប់ព័ត៌មានលម្អិត៖ http://www.tju.edu.cn

Facebook Comments