កម្មវិធីអ្នកដឹកនាំវ័យក្មេង របស់ JCI Cambodia ឆ្នាំ២០១៩

«កម្មវិធីអ្នកដឹកនាំវ័យក្មេង» បានបង្កើតឡើងតាំងពីឆ្នាំ 2015 ដោយសភាយុវពាណិជ្ជករ សាខាភ្នំពេញ។ គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បីពង្រឹងនូវសមត្ថភាពយុវជនដែលមានសក្ដានុពល ដើម្បីត្រៀមខ្លួនអោយបានត្រឹមត្រូវទទួលយកនូវការងារដែលជាតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន បន្ថែមពីលើនោះគឺជួយបណ្តះគុំនិតយុវជនអោយមានការគិតប្រកបទៅដោយការច្នៃប្រឌិតនិងធ្វើអោយមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមកម្ពុជា។

ដូច្នេះហើយបានពួកយើងកំពុងស្វែងរក យុវជន យុវនារី ដែលមានសក្តានុពលដើម្បីចូលរួមជាមួយ JCI Cambodia ក្នុងកម្មវិធី «អ្នកដឹកនាំវ័យក្មេង» រយៈពេលពេញ1ឆ្នាំ(YLP2019) នៅក្រោមការគ្រប់គ្រងរបស់សភាយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ៕

លក្ខខណ្ឌ៖

  • ជានិស្សិតថ្នាក់បរិញ្ញាបត្រ
  • មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់
  • មិនចាំបាច់មានបទពិសោធធ្វើការងារស្ម័គ្រ
  • ទំនេរចុងសប្ដាហ៍សម្រាប់កម្មវិធី
  • អាចធ្វើដំណើរទៅខេត្ត/ក្រៅប្រទេស

*រយៈពេលរបស់សិក្ខាកាម : ១ ឆ្នាំ(ខែមករា-ខែធ្នូ 2019)
*ដាក់ពាក្យតាមរយៈតំណភ្ជាប់: bit.ly/JCIPP_YLP2019
*ថ្ងៃផុតកំណត់ទទួលពាក្យ: 09-ធ្នូ-2018
**ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រួសារ YLP2019

ប្រភព៖ JCI Phnom Penh

Facebook Comments