អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋហុងគ្រី (Stipendium Hungaricum Program)

សម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមកម្មវិធីអាហរូបករណ៍ Stipendium Hungaricum Program រដ្ឋាភិបាលនៃសាធារណរដ្ឋហុងគ្រី នឹងផ្ដល់អាហារូបករណ៍ចំនួន១៥កន្លែងដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគញរីចាប់ពីខែកញ្ញា ឆ្នាំ២០១៩ តទៅ។

អាហរូបករណ៍រួមបញ្ចូល៖

  • ប្រាក់អាហារូបករណ៍ប្រចាំខែ
  • កន្លែងស្នាក់នៅ
  • រ៉ាប់រងសេវាសុខភាព
  • និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ចំណែកឯសំបុត្រយន្តហោះទៅ-មកជាបន្ទុករបស់សាមីជន

ប្រភេទអាហារូបករណ៍៖

  • ថ្នាក់បណ្ឌិតចំនួន០២កន្លែង លើមុខជំនាញណាដ៏បាន និងសិក្សាជាភាសាហុងគ្រី ឬអង់គ្លេស។
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥កន្លែង លើមុខជំនាញកសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្ត្រធម្មជាតិ។
  • ថ្នាក់បរិញ្ញាបត្រ ចំនួន០៥កន្លែង លើមុខជំនាញកសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រធម្មជាតិ។
  • អាហរូប​ករណ៍ចំនួន០១កន្លែង សម្រាប់ការសិក្សាពេញមួយចប់ក្នុងមុខជំនាញណាមួយ។
  • អាហារូបករណ៍រយៈពេល២០ខែ សម្រាប់បណ្ដុះបណ្ដាលជំនាញដែលបង្រៀនជាភាសាអង់គ្លេសដល់និស្សិតដែលមានសញ្ញាបត្រឯកទេស។

ផុតកំណត់៖ ១៥ មករា ២០១៩

ចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អាគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្តិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា)

សម្រាប់ព័ត៌មានបន្ថែម និងលម្អិត៖

ប្រភព៖ MoEYS Cambodia

Facebook Comments