វាគ្មិនល្បីៗទាំង ១០ រូប នឹងមកចែករំលែកបទពិសោធនក្នុង Startups Conference 2019

ក្នុងបរិបទពិភពលោកកំពុងមានការប្រកួតប្រជែងខ្លាំងនេះ ការបង្កើតគំនិតអាជីវកម្ម និងនវានុវត្តន៍​ជាគន្លឹះយ៉ាងសំខាន់​ក្នុងការ​ជំរុញឱ្យប្រទេសនីមួយ​មានលទ្ធភាពកាន់តែច្រើនដើម្បីធ្វើការប្រកួតប្រជែង។ លើសពីនេះទៅទៀត សម្រាប់ប្រជាជនម្នាក់ៗ ក៏អាចមានឱកាសក្នុងការ​ផ្តល់ការងារ​សម្រាប់​ធនធានមនុស្សជំនាន់ថ្មី​ដើម្បី​ចូលរួមចំណែក​បង្កើនចំណូល និងដោះស្រាយបញ្ហាសង្គមបានផងដែរតាមរយៈការចាប់ផ្តើមអាជីវកម្ម។

នៅកម្ពុជា ដែលជាប្រទេសកំពុងបោះជំហាន​ឆ្ពោះទៅក្នុង​បដិវដ្តឧស្សាហកម្ម 4.0 និងជាសមាជិកនៃសហគមអាស៊ាន ការបង្កើតអាជីវកម្មថ្មី ជាចំណុចដែលយើងត្រូវការបំផុត។ បច្ចុប្បន្ននេះ យើងត្រូវការភាពម្ចាស់ការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហេតុនេះ​ការជំរុញ និងលើកទឹកចិត្តឱ្យ​មានការបង្កើតផលិតផល​ និងសេវាកម្មដោយខ្លួនឯង ជាការចូលរួមចំណែក​ដោះស្រាយបញ្ហាសង្គមប្រកបដោយ​ប្រសិទ្ធភាព។ កម្ពុជា​ត្រូវការ​ម្ចាស់អាជីវកម្មខ្លាំងៗដើម្បីផ្គត់ផ្គង់​តម្រូវការប្រជាជននៅទូទាំងប្រទេស ដើម្បីកាត់បន្ថយ​ការ​ហូរចូល និង​ពឹងផ្អែកតែលើផលិតផល​ ឬសេវាកម្ម​ពីខាងក្រៅ។

ដោយមើលឃើញពីតម្រូវការចាំបាច់ និងភាពសំខាន់នៃការចាប់ផ្តើមអាជីវកម្ម (Startups) សហគមន៍ Daily Plus Community បានសហការជាមួយដៃគូ​សំខាន់ៗ បង្កើតឡើងជា​កម្មវិធី Startups Conference 2019 ដើម្បីផ្តល់ឱកាសឱ្យប្រជាជនកម្ពុជា​ ទទួលបាន​បទពិសោធន៍ និងគន្លឹះ​ល្អៗពី​សហគ្រិនកម្ពុជា​ដែលបាន​បង្កើតអាជីវកម្មជោគជ័យ​ក្នុង​ទីផ្សារកម្ពុជា។ ប្រយោជន៍សំខាន់មួយផ្សេងទៀតនោះគឺ គន្លឹះទាំងអស់នេះជាមេរៀនដែលត្រូវជាមួយនឹងបរិបទកម្ពុជា ព្រោះសហគ្រិនទាំងអស់នោះសុទ្ធតែធ្លាប់ឆ្លងកាត់ឧបសគ្គជាក់ស្តែង កសាង​ភាពរឹងមាំ​ផ្នែកអាជីវកម្ម​នៅក្នុងប្រទេសតាំងពីតូចរហូតដល់​រីកចម្រើន​ដូចបច្ចុប្បន្ននេះ។

វាគ្មិនសំខាន់ៗដែលចូលរួមក្នុងកម្មវិធីនេះគឺ៖

១. លោក សោម សម្បត្តិ, អគ្គនាយកក្រុមហ៊ុន Campaint

២. លោកឧកញ៉ា ជា ដែន, ប្រធានសមគមន៏ទីផ្សារកម្ពុជា

៣. លោក កែវ ឡង់ឌី, អគ្គនាយកក្រុមហ៊ុន ស្រមោច ឌ្រេតឌីង សូលូសិន

៤. លោក ង៉ែត ជូ,​ ក្រុមប្រឹក្សាភិបាលនៃ មិត្តជួយមិត្ត

៥. អ្នកស្រី គង់ សុរីតា, អគ្គនាយកនៃ Ocean Technology Co. Ltd

៦. លោក លន់ បូរី, អគ្គនាយកនៃ 3G Agent

៧. លោក ម៉ៅ វិបុល, ម្ចាស់ហាង Brew House

៨. លោក ហាវ គង់ងី, អគ្គនាយកនៃ ផ្ទះតាមក្តីប្រាថ្នា

៩. លោក ធុល រឹទ្ធី, អគ្គនាយកនៃ Koompi

១០. លោក អ៊ីន ចន្ទ័ធារ៉ា, អគ្គនាយក​នៃ Neal

កម្មវិធីធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន​សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង 08ព្រឹក ដល់ម៉ោង 05ល្ងាច ដែលក្នុងនោះក៏មាន​បញ្ចូលនូវទស្សនីយភាពល្ខោនខោលរបស់ខ្មែរផងដែរ។

ទំនាក់ទំនងព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ៖ 096 284 3586​, 093 210 127។ ពត៍មានលម្អិត ឬចុះឈ្មោះ៖ https://goo.gl/forms/5mGdRcn737FT5SJq2

Facebook Comments