ប្រិយមិត្តដែលគិតទេថា កត្តាអ្វីខ្លះដែលធ្វើ៎ឲ្យសហគ្រិនមួយចំនួនជោគជ័យ តែសហគ្រិនមួយចំនួនទៀតបរាជ័យ? ក្នុងនាមជាសហគ្រិនមួយរូប តើត្រូវធ្វើយ៉ាងណាទើបអាជីវកម្មមួយបានជោគជ័យរហូតដល់មានការពង្រីកសាខាទៅគ្រប់តំបន់? តើពេលណាជាពេលសាកសមសម្រាប់ការពង្រីកអាជីវកម្ម?
ចម្ងល់ទាំងនេះនឹងត្រូវបានបំភ្លឺនៅឯកម្មវិធីSPARK.4 ដែលនឹងធ្វើឡើងនាពេលឆាប់នេះក្រោមប្រធានបទ “វិថីឆ្ពោះទៅកាន់ការពង្រីកអាជីវកម្ម ឫ Business Expansion”។ SPARK.4 ជាវេទិកាដែលនាំមកនូវវាគ្មិនល្បីៗចំនួន៥រូបដែលនឹងបកស្រាយប្រធានបទរបស់ពួកគាត់រៀងៗខ្លួនតាមរយៈការបកស្រាយជាសាធារណៈ និងវាគ្មិនចំនួន៥រូបទៀតដែលនឹងជជែកវែកញែកទៅលើប្រធានបទការពង្រីកអាជីវកម្ម។ ប្រិយមិត្តចូអាចលរួមធ្វើការសាកសួរពត៌មានទាក់ទងនឹងសហគ្រិនភាពឫអាជីវកម្ម។ អ្នកចូលរួមនឹងមានឱកាសទទួលបានពត៌មានល្អៗពីវាគ្មិនដែលខ្លួនគាត់ផ្ទាល់ធ្លាប់ឆ្លងកាត់លើវិថីជាសហគ្រិនជោគជ័យមួយក្នុងប្រទេសកម្ពុជា។ តោះ! តើវាគ្មិនរបស់យើងមាននរណាខ្លះ?
- ទី១៖ លោក ឃន ឈុនដារ៉ា ជានាយកប្រតិបត្តិហាងកាហ្វេ THE KOI និង ជានាយកគ្រប់គ្រង TUBE CAFÉ
- ទី២៖ កញ្ញា ម៉ៅ សាលិីន ជាស្ថាបនិកវ័យក្មេងរបស់ហាងនំ THE CAKE
- ទី៣៖ លោក កែវ ឡង់ឌី ជាសហស្ថាបនិករបស់ក្រុមហ៊ុន Baby Outlet និង Sromoch Trading Solution
- ទី៤៖ លោក វី ចន្រ្តារង្សី ជាស្ថាបនិក និងជានាយកប្រតិបត្តហាងកាហ្វេ Alarm Clock
- ទី៥៖ លោក សៅ ផលរាជសី ជាម្ចាស់ស្ថាបនិក Kouprey Creative Solution
ដូច្នេះនៅចាំអីទៀត? នេះជាឱកាសល្អបំផុតសម្រាប់ប្រិយមិត្តចូលរួមដើម្បីបង្កើនចំណេះដឹងពីអាជីវកម្មនិងសហហគ្រិនភាពពីវាគ្មិនដ៏ឆ្នើមរបស់ពួកយើង។ លើសពីនេះ កម្មវិធី SPARK.4 នឹងមានការចូលរួមសម្តែងពីតារាចំរៀង Leon Terres ព្រមទាំងក្រុម Plugger ផងដែរ។ ចូលរួមកម្មវិធីSPARK.4 ទាំងអស់គ្នានៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះទាំងអស់គ្នា!
ទីតាំង៖ សាកលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
តម្លៃសំបុត្រ៖
- សម្រាប់សិស្សនិស្សិត: 5$
- សម្រាប់អ្នកធ្វើការនិងទូទៅ: 5$
ពួកយើងក៏មានប្រូមូសិនពិសេស សម្រាប់ប្រិយមិត្តដែលទិញសំបុត្រចំនួន 3 ថែមជូន 1, 4 ថែមជូន 2។
ចុះឈ្មោះទិញសំបុត្រតាមតំណបភ្ជាប់ https://forms.gle/zXiWqtMQTXt3x8rj9
ឬទំនាក់ទំនងលេខទូរស័ព្ទ 070 492 932