អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅប្រទេស​វៀតណាម ​

ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងស្ដីពីអាហារូបករណ៍​ដល់និស្សិត​កម្ពុជា សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។

សាលា International School of Education (ISE) នៃ​សាកលវិទ្យាល័យ Vietnam Maritime University (VMU) ផ្ដល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រសិក្សាជាភាសាអង់គ្លេសលើ​មុខ​ជំនាញ​ចំនួនប្រភេទ។

  • អាហារូបករណ៍១០០% ចំនួន០២កន្លែង
  • អាហារូបករណ៍៥០% ចំនួន០២កន្លែង
  • អាហារូបករណ៍៣០% មួយចំនួនទៀត (មិនកំណត់)

ភាគីវៀតណាមរ៉ាប់រងលើថ្លៃសិក្សា លើកលែងតែអាហរូបករណ៍១០០% ប៉ុណ្ណោះដែលភាគីវៀតណាមរ៉ាប់រងលើការស្នាក់នៅបន្ថែម។ រីឯការធានារ៉ាប់រង និងសំបុត្រយន្តហោះទៅ-មកជាបន្ទុករបស់សមីជន។

មុខជំនាញសិក្សា៖

  • Global Studies and Maritime Affairs
  • International Business and Logistics
  • Business Management and Marketing

បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវបំពេញពាក្យសុំអាហារូបករណ៍ និងភ្ជាប់ឯកសារផ្សេងៗ (​scan  copy) រួចផ្ញើទៅកាន់ VMU តាមរយៈ ​​Email: [email protected]

– សម្រាប់​ព័ត៌មាន​បន្ថែម៖ http://ise-vmu.edu.vn/
– ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩

Facebook Comments