អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រោមកម្មវិធី ACYLS
លក្ខខណ្ឌ៖
- មានសញ្ជាតិខ្មែរ
- មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (IELTS 0 /TOEFL 80)
- មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យនីមួយៗ
- មានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម៤៥ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងអាយុមិនលើសពី៤៥ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត
- មានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅសម្រាប់ថ្នាក់ស្រាវជ្រាវរយៈពេលខ្លី
- មានបទពិសោធន៍ការងារទាក់ទងកិច្ចការ ASEAN និង China-ASEAN យ៉ាងតិច០១ឆ្នាំ
- មានសុខភាពបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា
- ពុំមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗ
ផុតកំណត់៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
ទីកន្លែងទទួលពាក្យ៖ ដាក់ពាក្យ Online តាម http://www.campuschina.org និងផ្ញើជា Hard Copyមកការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារ៨០មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា)
សម្រាប់ព័ត៌មានលម្អិត៖ http://www.campuschina.org/content/details3_380276.html
Facebook Comments