អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​​សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០

សាធារណៈរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM បានផ្ដល់អាហារូបករណ៍មួយចំនួនទៅអោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាមួយចំនួន សម្រាប់និស្សិតដែលមានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (​Master) នៅប្រទេសចិនរយៈពេល០២ឆ្នាំ។

មុខវិជ្ជាសិក្សារួមមាន៖

  • អប់រំ (Education Leadership and Policy)
  • គ្រប់គ្រងអប់រំ (Educational Management)
  • ការអប់រំប្រៀបធៀប (Comparative Education)

ផុត​កំណត់ ៖ ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩
បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍នេះ អាចអញ្ចើញទំនាក់ទំនងរកពាក្យអាហារូបករណ៍ និងបំពេញសំណុំបែបបទផ្សេងៗនៅការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​អគារ​៨០​មហា​វិថី​ព្រះ​នរោត្តម (ស្ថិត​ក្នុង​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា)

Facebook Comments