កម្មវិធី ​“Wannapreneur to Entrepreneur” forum សំរាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម និងម្ចាស់អាជីវកម្មថ្មីថ្មោង

កម្មវិធី “Wannapreneur to Entrepreneur” forum ត្រូវបានរៀបចំឡើងដោយ Mind-Growers និងដៃគូសហការ គ្រោងនឹងធ្វើឡើងនៅ The Space Co working ( ជិតសាលា ACE សន្ធរម៉ុក)​ នាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១កន្លះ ដល់ម៉ោង ៥កន្លះល្ងាច។

កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសឲ្យអ្នកចូលរួមទទួលបាន បទពិសោធន៏អាជីវកម្ម គន្លឹះសំខាន់ៗដែលសហគ្រិនត្រូវមាន រួមជាមួយការបង្វឹកនិងជំរុញទឹកចិត្តដើម្បីអោយអ្នកដែលចង់ក្លាយជាសហគ្រិនទាំងឡាយ បានអភិវឌ្ឃន៏និងត្រៀមខ្លួនរូចរាល់ក្នុងការក្លាយជាសហគ្រិនដ៏ពិតប្រាកដ។​ វេទិការ​ជជែកពិភាក្សា ដ៏ពិសេសមួយនេះ នឹងផ្តោតសំខាន់លើកត្តាពីរសំខាន់៖

 1./កត្តាបុគ្គល៖ ការកសាងលើ ចំណេះ ជំនាញ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លូនដើម្បីក្លាយជាម្ចាស់អាជីវកម្មដ៏មានសក្តានុពលអាចដឹកនាំអាជីវកម្ម និងក្រុមការងារអោយជោគជ័យម្នាក់។

2./កត្តាអាជីវកម្ម៖ ការរៀបចំ និងកំណត់សំគាល់នូវកត្តាពិសេសៗរបស់អាជីវកម្មថ្មីថ្មោង ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារជាក់ស្តែង។​

សំបុត្រចូលរួម: តំលៃ 10$ តែការចុះឈ្មោះមុនថ្ងៃ ១៩ មិថុនា តំលៃត្រឹមតែ  5$ ប៉ុណ្ណោះ  (​រួមបញ្ចូលកាហ្វេ  រឺភេសជ្ជះ​1 ប្រភេទ Free ពី The Space)  សូមរួសរាន់ចុះឈ្មោះឥឡួវនេះ ដើម្បីទទួលបានតំលៃពិសេសនេះ។​

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:

https://docs.google.com/forms/d/e/1FAIpQLSc-UkMtVGkWu6wAPDc1dEqQpLD3VoyPj5i3rLyr8Oq4MlA6Kg/viewform (សំបុត្រអេឡិចត្រូនិច នឹងត្រូវផ្ញើតាមសារអេឡិចត្រូនិចពីក្រុមការងារមិនលើសពី២ថ្ងៃ បន្ទាប់ពីទទួលប្រាក់)

* បញ្ជាក់៖ ការចូលរួមមានត្រឹមតែ ៤០កន្លែងប៉ុណ្ណោះ ការចុះឈ្មោះនឹងត្រូវបិទ ក្រោយការចុះឈ្មោះគ្រប់ចំនួនកំណត់!

ព៍តមានបន្ថែម សូមទំនាក់ទំនង៖ 098 400 444/ 012 77 55 73

គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/mindgrowers/

Facebook Comments