តើអ្នកជឿឬអត់ថាSpark4បាននាំអ្វីប្លែកជាងរាល់ដង?

SPARK.4 ដែលធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា​ កន្លងផុតទៅមិន​ជាយូរប៉ុន្មាន​ បានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ យើងសង្កេតឃើញថាSPARK.4​ បានទទួលការគាំទ្រពីសំណាក់មហាជនជាច្រើនដែលក្នុងនោះ អ្នកចូលរួមជាច្រើនជាសហគ្រិនឫជាសិស្សានុសិស្សដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងការក្លាយជាសហគ្រិនមួយរូប។ នៅក្នុងកម្មវិធីពេលព្រឹក SPARK.4 ទទួលបានអ្នកចូលរួមរហូតទៅដល់៥០០នាក់ ហើយរីឯពេលរសៀលវិញអ្នកចូលរួមកើនរហូតដល់៨០០នាក់។ អ្នកចូលរួម១០០នាក់ដំបូងបានទទួលកាដូពិសេសពីក្រុមការងារSPARK.4 ទៀតផង។

SPARK.4 ជាវេទិកាតុមូលដែលមានវាគ្មិនរហូតដល់ទៅ១០នាក់ ដែលបានផ្ដល់ជាកិតិ្តយសចូលរួមជជែកពិភាក្សា និងធ្វើបទបង្ហាញដ៏ក្បោះក្បាយជាសាធារណៈដើម្បីចែករំលែកចំណេះដឹងនឹងបទពីសោធន៍ស្តីពី វិថីឆ្ពោះទៅរកការពង្រីកអាជីវកម្មឲ្យបានជោគជ័យ។ ប្រិយមិត្តចូលរួមបានទទួលនូវចំណេះដឹងទាក់ទងនឹងសហគ្រិនភាពពីវាគ្មិនដែលសុទ្ធតែជាសហគ្រិនដែលទទួលបានជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយប្រិយមិត្តចូលរួមក៏បានធ្វើការចោទសួរជាសំណួរល្អៗទៅដល់វាគ្មិនយើងដើម្បីស្វែងយល់បន្ថែមទៅលើប្រធានបទ។ ជាមួយនឹងការស្តាប់ទទួលបានចំណេះដឹងជាច្រើនហើយ ក្នុងពេលធ្វើរកម្មវិធីក៏មានការសម្លែងលេងភ្លេងនិងច្រៀងដោយមានវត្តមាន អ្នកចម្រៀងនិងអ្នកប្រគុំភ្លេងល្បីៗ ដែលមានដូចជា ក្រុម Ms. Melody, Plugger Band, Leon Terres ហើយ ចុងម៉ោងនៃកម្មវិធីនោះគឹ អ្នកនាង Chet Kanchana។ ការរួមផ្សំដែលមានការចែករំលែកចចំណេះដឹងជាមួយនឹងតន្រីកំសាន្តធ្វើរឲ្យអ្នកចូលរួមស្ទើរតែទាំងអស់រីករាយនឹងបន្តមានវត្តមានដល់ចប់កម្មវិធី។

ក្រោយពីបានក្រេបយកចំណេះដឹងនិងសិក្សាស្វែងយល់ពីសហគ្រិនភាពនិងការពង្រីកអាជីវកម្មក្នុងសត្សវត្សទី២១ ពីវត្តមានវាគ្មិនល្បីៗជាចច្រើនហើយ អ្នកចូលរួមកម្មវិធីក៏មានពេលសម្រាក់នៅខាងក្រោមសាសធ្វើរកម្មវិធីSpark.4ផងដែរក្នុងការទស្សនាស្តង់មកពីក្រុមហ៊ុនឧបត្ថមធំ ដែលមានដូចជា JBL NanoSound, YouAdme, Camazoon ជាដើម។ ស្តង់ដែលមាននៅថ្ងៃធ្វើរកម្មវិធីគឺមានច្រើនជាងការបកស្រាយទៅទៀត ហើយតាមស្តង់នីមួយៗរួមមាននូវការលេងល្បែងកំសាន្ត ចាប់រង្វាន់យកគ្រឿងអនុស្សាវរីយ៍ ហើយក្រុមការងារ Spark.4 ក៏បង្កើតឲ្យមានល្បែងកំសាន្តបន្ថែមនៅជាច្រើនកន្លែងផងដែរ។ បរិវេណនៅក្រោមសាសប្រជុំក៏កាន់តែមានភាពសប្បាយរីករាយ ដោយស្តង់ JBL NanoSound បានផ្តល់ឱកាសដ៏ពិសេសនេះឲ្យអ្នកចូលរួមកម្មវិធីស្តាប់ភ្លេងកំដរអារម្មណ៍និងច្រៀងលេងដោយសេរី។ ជាមួយគ្នានេះដែរ ក្រុមការងារ Spark.4 បានបំពេញភារកិច្ចរៀងៗខ្លួនដើម្បីឲ្យបានសម្រេចដូចអ្វីដែលបានរំពឹងទុកអញ្ចឹង ដូចជាការជួយសម្រួលទៅលើការទស្សនាតាមស្តង់ នាំអ្នកចូលរួមឲ្យចូលលេងល្បែងកំសាន្ត ព្រមទាំងការជួយទំនុកបំរុងទៅលើស្តង់នីមួយៗ។

Facebook Comments