កម្មវិធីវេទិកាឥទ្ធិពលយុវជន (YouthSpeak Forum)

កម្មវិធីវេទិកាឥទ្ធិពលយុវជន (YouthSpeak Forum) គឺជាកម្មវិធីដ៏ធំមួយរបស់សមាគមនិស្សិតអន្តរជាតិ AIESEC។​ កម្មវិធីនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រមូលផ្ដុំ យុវជន អ្នកដឹកនាំ អ្នកមានបទពិសោធន៍​  និងវាគ្មិនពីវិស័យនានា និងគ្រប់ជំនាន់ មកធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សានូវប្រធានបទសំខាន់ៗ ដែលទាក់ទងទៅនឹងបញ្ហាដែលពិភពលោកកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។

កម្មវិធីវេទិកាឥទ្ធិពលយុវជនប្រព្រឹត្តិទៅឡើងជារៀងរាល់ឆ្នាំនៅប្រទេសជាច្រើនក្នុងពិភពលោក ហើយប្រធានបទដ៏សំខាន់ក្នុងកម្មវិធីនេះគឺផ្ដោតទៅលើ គោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពដែលមានចំនួន១៧ (Sustainable Development Goals)​ របស់អង្គការសហប្រជាជាតិ (United Nations) ដែលគម្រោងនឹងសម្រេចនៅឆ្នាំ២០៣០។

កម្មវិធីនេះផងដែរ ក៏មានប្រធានបទសំខាន់ៗដែលទាក់ទងនឹងយុវជននាពេលបច្ចុប្បន្ន ហើយប្រធានបទទាំងអស់នោះត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនដែលមានបទពិសោធន៍ ដែលអញ្ជើញមកពីស្ថាប័ន ក្រសួង ក្រុមហ៊ុន អង្គការផ្សេងៗ ក្នងព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ យើងក៏មាន បន្ទប់ Workshop ចំនួន ១០ – ១៥ នៅក្រោមប្រធានបទធំៗដូចជា វិស័យអប់រំ​​​ ការងារ និងសេដ្ឋកិច្ច ដែលមានវាគ្មិនផ្សេងៗគ្នានៅតាមបន្ទប់នីមួយៗ មកចែករំលែកចំណេះដឹង​​ និងបទពិសោធន៍។​

អ្វីដែលកាន់តែពិសេសនោះ គឺយុវជននឹងទទួលបានបទពិសោធន៍ និងគំនិតថ្មីៗ ក៏ដូចជាឱកាសមួយសម្រាប់ឲ្យយុវជនបញ្ចេញ និងផ្លាស់ប្ដូរគំនិត និងចក្ខុវិស័យរបស់ខ្លួនទៅវិញទៅមក ហើយគំនិតទាំងនោះអាចផ្លាស់ប្តូរសង្គម និងពិភពលោកឲ្យកាន់តែប្រសើរ តាមរយ:ការចូលរួមស្តាប់វាគ្មិននានា និងការបង្កើតនូវគម្រោងផែនការ (Project) របស់ខ្លួនដែលជាឱកាសឲ្យយុវជនបានអភិវឌ្ឍន៍ជំនាញទន់មួយចំនួនរបស់ខ្លួន ដូចជាការធ្វើការជាក្រុម  ការធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួន និងបានជួបជាមួយមនុស្សថ្មីៗដែលល្អក្នុងការចែករំលែកបទពិសោធន៍ទៅវិញទៅមក។

កម្មវិធីវេទិកាឥទ្ធិពលយុវជននេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេលពេញមួយថ្ងៃ ដែលចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៥ល្ងាច នៅថ្ងៃអាទិត្យ ទី៣០​ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

អ្នកអាចធ្វើការកក់សំបុត្រឥឡូវនេះដែលតម្លៃសំបុត្រត្រឹមតែ ៤.៩៩$។អ្នកនឹងទទួលបាន អាហារថ្ងៃត្រង់ វិញ្ញាបនបត្រ័ (ecertificate) បញ្ជាក់ពីការចូលរួម។ អ្នកអាចដើរមើលស្ដង់តាំងពិពណ៌ពីក្រុមហ៊ុន ស្ថាប័ន អង្គការនានាដែលជាដៃគូកម្មវិធីនៅជាន់ខាងក្រោមសាល។ ក្រៅពីនេះ​​ យើងមានការចាប់រង្វាន់ និងការសម្ដែងចម្រៀងកំសាន្តអារម្មណ៍ផងដែរ។

 

អ្នកអាចធ្វើការកក់សំបុត្រតាមរយ: Link: bit.ly/YSFCambodia2019  ឬទំនាក់ទំនងមកកាន់លេខ ០១០ ៣៧៥​ ២៧៩ / ០៨៩ ៩៥៩​ ៩៧៧។​

គេហទំព័រហ្វេសបុក: https://www.facebook.com/YouthSpeakCambodia/

Let your voice be heard with YouthSpeak Forum Cambodia 2019!

#YouthSpeakCambodia2019 #YSF2019 #SDGs

Facebook Comments