វគ្គហ្វឹកហ្វឺនតម្រង់ទិស សម្រាប់ប្អូនៗវិទ្យាល័យក្នុងខេត្តសៀមរាប!

ការអប់រំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ហើយនៅកម្ពុជាប្រព័ន្ធអប់រំបានក្លាយជាផ្នែកមួយដ៏សំខាន់ដែលគ្រប់ភាគីទាំងអស់ក្នុងសង្គមកំពុងយកចិត្តទុកដាក់។
ទោះបីជាមានការកែទម្រង់ ហើយភាពវិជ្ជមានក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់វិស័យអប់រំនៅកម្ពុជាយ៉ាងណាក៏ដោយ តែវិសមភាពនៃការផ្តល់ឱ្យនូវចំណេះដឹង ជាពិសេសនៅតាមតំបន់ជនបទក៏នៅតែមានបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យវាក្លាយជាឧបសគ្គដែលរាំងស្ទះដល់ដំណើរការនៃការកសាងធនធានមនុស្ស។


អង្គការ UNICEF បានបង្ហាញក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសគុណភាពអប់រំនៅមានកម្រិត ដែលជាមូលហេតុនាំឱ្យមានការរៀនត្រួតថ្នាក់ និងការបោះបង់ចោលការសិក្សានៅមានអត្រាខ្ពស់នៅឡើយ។ ម្យ៉ាងទៀតបើទោះបីក្រសួងអប់រំបានពង្រឹងគុណភាពនៅថ្នាក់វិទ្យាល័យដែលធ្វើអោយសិស្សានុសិស្សនាពេលបច្ចុប្បន្នមានគុណភាពល្អប្រសើរជាងមុនក៏ពិតមែនន ប៉ុន្តែគេនៅមើលឃើញបញ្ហាប្រឈមរបស់សិស្សានុសិស្សក្រោយពេលបញ្ជប់ថ្នាក់វិទ្យាល័យ។ ហើយបញ្ហាទោះនោះរួមមាន៖ ​

  1. ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​អោយបានត្រឹមត្រូវដើម្បី​បន្ត​ដំណើរ​ទៅ​ថ្នាក់​មហាវិទ្យាល័យ​
  2. កង្វះចំណេះដឹងលើជំនាញជីវិត
  3. មិនទទួលបានពត៌មានគ្រប់គ្រាន់អំពី​ឱកាស​អាហារូបករណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​
  4. គ្មានជំនឿចិត្តក្នុងការសាកល្បងការងារ និងផ្សេងៗទៀត។

​ដោយឃើញនៅបញ្ហាប្រឈមនេះ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រោម​តង់​បា​ន​បង្កើត​មួយដែលមានឈ្មោះថា “ដំបូង​តែ​មួយ​”​ ក្នងគោលបំណងដើម្បី​ជួយ​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ស្មារតី​ក្រុម​ និង​ការ​ស្រលាញ់​បរិស្ថាន​ ផ្ដល់​ភាព​ក្លាហាន​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​ ដើម្បី​បន្ត​ដំណើរ​ទៅ​ថ្នាក់​មហាវិទ្យាល័យ​ និង​ចែករំលែក​បទពិសោធន៍​ការងារ​ ពត៌មាន​អំពី​ឱកាស​អាហារូបករណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

កម្មវិធី​ចូលរួមដោយឥតគិតថ្លៃ ក្នុងដំណើរទស្សនកិច្ចសិក្សាពីធម្មជាតិ ការហ្វឹកហ្វឺនបង្កើនសាមគ្គីភាព និងបង្កើនទំនុកចិត្តក្នុងការជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ តាមរយៈកម្មវិធី “ដំបូលតែមួយ” ។ នេះគឺជាកម្មវិធី សម្រាប់សិស្សានុសិស្សថ្នាក់ទី ១០-១១-១២

កាលបរិច្ឆេទ : ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៩ (ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច)
ទីតាំង : មជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមតង់ ខេត្តសៀមរាប
ចំនួនអ្នកចូលរួម : ៣០ នាក់
ថ្ងៃផុតកំណត់ទទួលពាក្យ : ថ្ងៃពុធ ២៤ កក្កដា ២០១៩

ចុះឈ្មោះទីនេះ : https://docs.google.com/forms/d/e/1FAIpQLSdVqVAm_guP6fygKSbf4y1qMmY_VTzTIoRgFGcsfn3yEoIJHg/viewform?usp=sf_link
ឈ្មោះអ្នកដែលត្រូវបានជ្រើសរើសនឹងបង្ហាញនៅថ្ងៃទី ២៥ កក្កដា ២០១៩ នៅលើហ្វេសកបុកផេកក្រោមតង់។

សូម​អរគុណ​ ! ! !

ប្រភព៖ tripbodia

 

Facebook Comments