អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាថ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងសេដ្ឋកិច្ចទៅសិក្សានៅព្រះរាជាណាចក្រម៉ារ៉ុក (Morocco) សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

អាហារូបករណ៍ចំនួន០៥កន្លែងនឹងផ្ដល់ជូននិស្សិតទៅសិក្សានៅព្រះរាជាណាចក្រម៉ារ៉ុក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០១៩-២០២០។

លក្ខខណ្ឌ៖

បេក្ខជនទាំង២ភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានចំណេះដឹងភាសាបារាំងជ្រៅជ្រះ
  • មានអាយុចន្លោះពី១៩ ដល់២៣ឆ្នាំ
  • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា

***ចំពោះបេក្ខជនដែលមិនចេះភាំសាបារាំង ត្រូវរៀនភាសាបារាំងនៅមជ្ឈមណ្ឌលភាសាបរទេសទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក។

និសិ្សតដែលមានចំណាប់អារម្មណ៍អាចទាក់ទងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំបែបបទផ្សេងៗនៅក្រសួងអប់រំ យុវជន និងកីឡា (ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​អគារ​៨០​ មហា​វិថី​ព្រះ​នរោត្តម (ស្ថិត​ក្នុង​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា))។

ផុតកំណត់ថ្ងៃទី៖ ១៥ សីហា ២០១៩

ប្រភព៖ MoEYS Cambodia

Facebook Comments