ត្រូវការអ្នកស្ម័គ្រចិត្ត ១,០០០នាក់ ដើម្បីចូលរួមការសម្អាតបរិស្ថាន

តើអ្នកពិតជាខ្វល់ខ្វាយអំពីបរិស្ថាន និងចង់ក្លាយជាចំណែកនៃដំណោះស្រាយក្នុងការសម្អាត និងចូលរួមអប់រំអំពីបរិស្ថានមែនទេ?

តោះ ចូលរួមជាមួយនឹងព្រឹត្តិការណ៍សម្អាតបរិស្ថានដ៏ធំប្រចាំឆ្នាំរបស់ក្រៀលកម្ពុជា (Creal Cambodia) ដោយធ្វើសកម្មភាពសម្អាតបរិស្ថាន នៅថ្ងៃបុណ្យអុំទូក ដែលប្រព្រឹតិ្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ក្រៀលកម្ពុជា កំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន១,០០០នាក់ ដើម្បីរួមគ្នាអនុវត្តកម្មវិធីសម្អាតបរិស្ថានដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទបរិស្ថានស្អាត កំណើនទេសចរណ៍។ យើងត្រូវការជ្រើសរើសក្រុមសំខាន់ៗដូចខាងក្រោម៖

  • ក្រុមចលនាបរិស្ថានស្អាត (ចំនួន៦០០នាក់)
  • ក្រុមប្រមូលសំរាម (ចំនួន២០០នាក់)
  • ក្រុមបង្ហាញម៉ូតសំលៀកបំពាក់កែច្នៃពីសំរាម (ចំនួន១០នាក់)
  • ក្រុមមនុស្សជើងវែង (ចំនួន១០នាក់)
  • ក្រុមបរិស្ថានរីករាយ(ចំនួន២០នាក់)
  • ក្រុមសម្ដែងស្កុបនៅនឹងមួយកន្លែង (ចំនួន០៥នាក់)
  • ក្រុមរាំ (ចំនូន២០នាក់)
  • ក្រុមយុទ្ធក្រមខម (ចំនួន២០នាក់)
  • ក្រុមប្រតិកម្មរហ័ស និងសង្រ្គោះបន្ទាន់ (៥៥នាក់)
  • កាំមេរ៉ាមេន (៣៥នាក់)
  • ក្រាហ្វិកឌីហ្សាញ (១៥នាក់)
  • អ្នកគំនូរ (Digital , តាមជញ្ជាំង និងគូល័រវ័តធរ) (១០នាក់)

​​​​          ចូលរួមធ្វើជាចំណែកមួយជួយដល់សង្គមជាតិ​ និងបង្កើតមិត្តភាពល្អជាមួយមនុស្សថ្មីៗជុំវិញខ្លួនយើង រួមជាមួយនឹងការទទួលបានបទពិសោធន៍ថ្មីជាមួយគ្នា។

តោះអញ្ចឹងនៅចាំអ្វីទៀតបំពេញឈ្មោះតាមLink ខាងក្រោម៖

https://docs.google.com/forms/d/e/1FAIpQLSdKCwbAMhDYMiOLEUO8YFPwWnE__W7vhg6ADmc53NJ2dwN5jw/viewform

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទៅកាន់លេខ ០៨៧ ៦៧ ៦៧ ២៨/ ០១២ ៣២ ០០ ១៥/ ០១៥ ៩២ ៩៥ ២៩

អ៊ីម៉ែល : [email protected]

ឈប់ទទួលពាក្យត្រឹមថ្ងៃទី៖ ១៥ខែសីហាឆ្នាំ២០១៩

ចូលរួមជាមួយក្រៀលកម្ពុជា ចូលរួមជាសមាជិកដ៏សំខាន់របស់បរិស្ថាន

ប្រភព៖ ក្រៀលកម្ពុជា

 

 

Facebook Comments