ឱកាសចូលរួមកម្មវិធី Model ASEM លើកទី៩ នៅប្រទេសអេស្បាញ

លក្ខខណ្ឌ៖

  • ជាប្រជាជននៃប្រជាជាតិជាដៃគូរ ASEM (រួមទាំងកម្ពុជា)
  • ជានិស្សិតពីគ្រប់កម្រិត (ថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ -ល-) និងមានអាយុចន្លោះពី១៨-៣០ឆ្នាំ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសខ្ពស់ ទាំងនិយាយ និងសរសេរ

លក្ខខណ្ឌវិនិច្ឆ័យក្នុងការជ្រើសរើស៖

នៅក្នុងដំណើរការជ្រើសរើស ASEF និងផ្ដោតសំខាន់ទៅលើ៖

  • សេចក្ដីថ្លែងការណ៍លើកទឹកចិត្ត ដែលមិនចំលងពីគេ (Originality of the motivational statement)
  • គុណភាពនៃខ្លឹមសារបកស្រាយ និងបទបង្ហាញ (Quality of the thematic argumentation and presentation)
  • បង្ហាញពីបទពិសោធន៍ និងចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងអាស៊ី-អឺរ៉ុប (Proven experience with and/or expressed interest in Asia-Europe relations)
  • បង្ហាញពីបច្ចុប្បន្ន ឬអតីតភាពនៃសកម្មភាពក្រៅម៉ោងសិក្សា ឬ/និងអាជីព (Current or past extra-curricular(and/or professional) activities)

*** ដំណើរការក្នុងការបំពេញពាក្យស្នើសុំនឹងត្រូវចំណាយរយៈពេលប្រមាណពី១៥-៣០នាទី។ នៅក្នុងពាក្យស្នើសុំ អ្នកនឹងតម្រូវអោយបង្ហោះប្រវត្តិរូបសង្ខេប (upload CV) របស់អ្នក។

Model ASEM លើកទី៩ នឹងប្រព្រឹត្តិឡើងនៅ៖

  • ទីកន្លែង៖ ទីក្រុង Madrid, ប្រទេសអេស្បាញ
  • កាលបរិច្ឆេទ៖ ថ្ងៃទី ១១-១៦ ធ្នូ ២០១៩
  • តម្លៃនៃការចំណាយ៖ អ្នកចូលរួមមិនមានការបង់ថ្លៃចំណាយនោះទេ (រាល់ការធ្វើដំណើរ, ស្នាក់នៅ, និងអាហារនឹងត្រូវបានផ្ដល់អោយ)

ផុតកំណត់៖ ថ្ងៃទី១២ សីហា ២០១៩

ពាក្យស្នើសុំ៖ https://asiaeuropefoundation.formstack.com/forms/

សម្រាប់ព័ត៌មានលម្អិត៖

Facebook Comments