ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ ថ្នាក់​បរិញ្ញាបត្រ​រង​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​វិទ្យាស្ថាន​កំពង់​ឈើទាល

ក្រសួង​អប់រំ យុវជន និង​កីឡា បានសូម​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​ទាំង​អស់​ដែល​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​៣ ឬ​សញ្ញាបត្រ​សមមូល បាន​ជ្រាប​ថា ក្រសួង​នឹង​ផ្ដល់​អាហារូបករណ៍ ១០០% ថ្នាក់​បរិញ្ញាបត្រ​រង​ ១៨០​កន្លែង​លើ​ ៦​មុខ​វិជ្ជា។

មុខវិទ្យាទាំងអស់រួមមាន៖

  1. អនុភាពអគ្គីសនី (៣០កន្លែង)
  2. វិទ្យាសាស្ត្រសត្វ (៣០កន្លែង)
  3. វិទ្យាសាស្ត្រដំណាំ (៣០កន្លែង)
  4. គ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ (៣០កន្លែង)
  5. អេឡិចត្រនិច (៣០កន្លែង)
  6. កុំព្យូទ័រពាណិជ្ជកម្ម (៣០កន្លែង)

លក្ខខណ្ឌ៖

ការប្រឡងជ្រើសរើសនិស្សិតអោយចូលរៀន មានលក្ខខណ្ឌដូចខាងក្រោម៖

  • ជាសិស្សដែឡបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងជាប់សញ្ញាបត្របច្ចេទេស និងវិជ្ជាជីវៈកម្រិត៣ ក្នុងមុខជំនាញដែលទាក់ទងជំនាញដែលជ្រើសរើស ឬមានសញ្ញាបត្រសមមូល។
  • សម្រាប់សិស្សដែលរៀនចប់មុនឆ្នាំសិក្សា ២០១៨​-២០១៩ ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្ដោះអាសន្នបច្ចេកទេស និងវិជ្ជាជីរៈកម្រិត៣ ឬសញ្ញាបត្រដែឡមានតម្លៃសមមូល។ ករណីថតចម្លងត្រូវអោយច្បាស់ដូចច្បាប់ដើម ហើយបញ្ជាក់ និងប្រថាប់ត្រាអាជ្ញាធរមានសមត្ថកិច្ច (នឹត្យានុកូភាព)។ ចំណែកសិស្សដែលទើបប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីរៈកម្រិត៣ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ (មានគំរូ) ក្នុងករណីមិនទាន់ទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្ន។
  • បេក្ខជនដែលប្រឡងជាប់ជាស្ថាពរ និងមានឈ្មោះក្នុងបញ្ជីប្រកាសលទ្ធផលជាផ្លូវការទើបមានសិទ្ធិដាក់ពាក្យស្នើសុំចូលរៀនបាន។

– ដាក់​ពាក្យ៖ ការិយាល័យ​សិក្សា និង​កិច្ចការ​សិក្ស និស្សិត នៃ​វិទ្យាស្ថាន​បច្ចេកទេស​កំពង់​ឈើទាល នៅ​ភូមិ​សំបូរ ឃុំ​សំបូរណ៍ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់​ធំ ប្រហែល​២​គីឡូម៉ែត្រ​ខាង​កើត​ប្រាសាទ​សំបូរព្រៃគុក។
– ផុត​កំណត់​ទទួល​ពាក្យ៖ ១៥ តុលា ២០១៩
– សម័យ​ប្រឡង៖ ២៨ តុលា ២០១៩
– មណ្ឌល​ប្រឡង​៖ វិទ្យាស្ថាន​បច្ចេកទេស​កំពង់​ឈើទាល

សម្រាប់ព៏ត៌មានលម្អិត សូមចូលទៅកាន់៖ MoEYS Cambodia

Facebook Comments