ប្រឡងជ្រើសរើសនិស្សិតចូលរៀននៅសាលាតិចណូ ឆ្នាំសិក្សា២០១៩-២០២០

វិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ) បានប្រកាសជ្រើសរើសនិស្សិតចូលរៀនថ្នាក់មូលដ្ឋាន កម្រិតវិស្វករ ចំនួន១,០០០នាក់ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។

ក្នុងនោះ អាហារូបករណ៍នួយចំនួនក៏ត្រូវបានផ្ដល់អោយដល់និស្សិត ដោយអាហារូបករណ៍ទាំងនោះត្រូវបានបែងចែកជា៣ រួមមាន៖

  • អាហារូបករណ៍១០០% ចំនួន៨០នាក់ សម្រាប់សិក្សារយៈពេល៥ឆ្នាំ តាមនិតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • អាហារូបករណ៍២៥% សម្រាប់និស្សិតនារីគ្រប់រួបដែលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាំ។
  • អាហារូបករណ៍ពីដៃគូនានា។

*** អាហារូបករណ៍ទាំងអស់ខាងលើនេះ នឹងត្រូវបានផ្ដាច់ក្នុងករណីនិស្សិតរៀនត្រួតថ្នាក់។

*** បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល

បេក្ខជនត្រូវដាក់ពាក្យសុំធ្វើការប្រឡងនៅតាមវិទ្យាល័យដែលកំពុងសិក្សា តាមនិតិវិធីដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវមកបង្ហាញខ្លួននៅ វ.ប.ក.​ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣០ កញ្ញា ២០១៩ ដោយភ្ជាប់មកជាមួយនូវ សលាកប័ត្រឯកជន ចេញដោយវិទ្យាល័យដើម្បីផ្ទៀងផ្ទាត់ និងប្រាក់ចំនួន១០,០០០៛ ដើម្បីបង់សិទ្ធិប្រឡង។ ក្នុងករណីមិនបានមកបង្ហាញខ្លួន និងប្រគល់សលាកប័ត្រឯកជនតាមការកំណត់ខាងលើ វ.ប.ក.នឹងចាត់ទុកថាបេក្ខជនបានបោះបង់សិទ្ធិប្រឡងរបស់ខ្លយនជាស្ថាពរ។

ក្នុងករណីមិនបានដាក់ពាក្យសុំប្រឡងពីតាមវិទ្យាល័យដែលកំពុងសិក្សា ហើយមានបំណងសិក្សានៅ វ.ប.ក. ដោយមិនទទួលបានអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនត្រូវមកដាក់ពាក្យដោយផ្ទាល់នៅ វ.ប.ក. ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣០ កញ្ញា ២០១៩។ សំណុំឯកសារសម្រាប់ដាក់ពាក្យសុំប្រឡង មានដាក់លក់នៅវ.ប.ក. ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣០ កញ្ញា ២០១៩។

បញ្ជាក់៖ វ.ប.ក. ឈប់ទទួលពាក្យត្រឹមថ្ងៃទី៣០ កញ្ញា ២០១៩

សម័យប្រឡង៖ ០២ តុលា ២០១៩

ប្រភព៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

Facebook Comments