កម្មវិធីអាហារូបករណ៍ JDS សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសជប៉ុន

កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន បានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរាជការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ចំនួន២៤នាក់ និងថ្នាក់បណ្ឌិតចំនួន០២នាក់ នៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២០។

*** អាហារូបករណ៍នេះសម្រាប់តែមន្ត្រីរាជការតែប៉ុណ្ណោះ។

លក្ខខណ្ឌ៖

១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master)៖

 • មានសញ្ជាតិខ្មែរ
 • មានសញ្ញាបត្របរិញ្ញាបត្រ
 • មានអាយុចន្លោះពី២២-៣៥ឆ្នាំ គិតដល់ថ្ងៃទី០១ មេសា ២០២០
 • មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន
 • មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យា មិនត្រូវបានអនុញ្ញាតទេ)។
 • មានសុភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

២. ថ្នាក់បណ្ឌិត៖

 • មានសញ្ញាតិខ្មែរ
 • បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមកម្មវិធីអាហារូបករណ៍ JDS
 • មានអាយុក្រោម៤៥ឆ្នាំ គិតដកល់ថ្ងៃទី០១ មេសា ២០២០
 • មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
 • ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធដូចមានកំណត់ក្នុង Framework of JDS 2019
 • មានសុភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

មុខជំនាញទៅសិក្សារួមមាន៖

 • Infrastructure Development
 • Private Sector Development
 • Improvement of Education Quality
 • Agriculture and Rural Development
 • Improvement of Urban Living Environment
 • Improvement of Healthcare and Social System
 • Improvement of Administrative Functions
 • Legal and Judicial Development
 • Building of International Relations

ផុតកំណត់ថ្ងៃទី ០៣ តុលា ២០១៩

ពាក្យស្នើសុំ និងព័ត៌មានលម្អិត៖ https://drive.google.com/file/d

បេក្ខជនដែលចាប់អារម្មណ៍ក៏អាចទំនាក់ទំនងសុំអាហារូបករណ៍ និងបំពេញពាក្យសំណុំឯកសារផ្សេងៗនៅការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាន៖ ជាន់ទី៣ អាគារ AURA Condominium លេខ៨៧ វិថីព្រះត្រសក់ផ្អែម(៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

Facebook Comments