ជំរំធម្មជាតិក្រោមប្រធានបទ “ខ្ញុំអាចធ្វើបាន” គឺជាកម្មវិធីមួយដែលបង្កើតទ្បើងដើម្បីអោយយុវជន និងប្រជាជនខ្មែរអោយបានស្គាល់បន្ថែមនូវតំបន់ទេសចរណ៍មួយកន្លែងថ្មីទៀត ដែលគេមិនធ្លាប់បានស្គាល់។ ដោយក្នុងនោះមានរួមបញ្ចូលកម្មវិធីប្រកួតប្រជែងបែបកីទ្បាដើរ ឬរត់កាត់ព្រៃ និងយល់ដឹងបន្ថែមពីសកម្មភាពប្រកួតកំសាន្តផ្សេងៗទៀត ។ នៅក្នុងជំរំតង់ក្រុមដែលឈ្នះនឹងទទួលបានមេដាយកិត្តិយសជាក្រុម ដែលពូកែហើយរឹងមាំ។ ដោយទ្បែក ដើម្បីអោយកម្មវិធីនេះមានដំណើរការកាន់តែទទួលបានជោគជ័យ ក្នុងការចូលរួមផ្សព្វផ្សាយតំបន់ព្រៃឈើមួយអោយប្រែក្លាយជាតំបន់ទេសចរណ៍។
កម្មវិធីនេះមានសកម្មភាពកំសាន្ត និងការប្រកួតប្រជែងជាច្រើនដើម្បីបញ្ចាក់ពីភាពរឹងមាំការសាមគ្គីគ្នាជាក្រុម ព្រមជាមួយសកម្មភាពកីទ្បាដើរ ឫរត់ទ្បើងភ្នំចូលព្រៃដែលតម្រូវអោយអ្នកចូលរួមមានការតស៊ូព្យាយាមយកជ័យជំនះ ដើម្បីទទួលបានមេដាយកិត្តិយស។លើសពីការបោះជំរំ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ភាពសប្បាយរីករាយ ជាមួយបរិយាកាសធម្មជាតិ វាលស្មៅដែលស្ថិតនៅលើភ្នំទព្ធ័ជាង ជាមួយនឹងការអាំងសាច់ និងចម្អិនម្ហូបជុំគ្នានៅជំរំវិភាគទាន ៤៩ ដុល្លាររួមបញ្ចូលដូចខាងក្រោម៖
- មធ្យោបាយទៅមកដោយរថយន្ត
- អាហារ ៨ ពេល និងភេសជ្ជៈ
- តង់ស្អាតមួយសម្រាប់មនុស្ស២នាក់
- ពូក១
- អាវកីទ្បាសំរាប់ចូលរួមប្រកួត១
- អ្នកណែនាំផ្លូវ
- ការសង្គ្រោះបឋម
- អ្នករៀបចំផ្លូវ-អ្នកថតរូប
- ថ្លៃវិភាគទានដល់សហគមន៍
ទីតាំងកម្មវិធីស្ថិតនៅរីស្សតដែនអង្គកែវ ស្រុកស្រែអំបិល ឃុំព្រះអង្គកែវ ខេត្តកោះកុង
កម្មវិធីធ្វើឡើងនៅថ្ងៃទី ១០-១១-១២ វិច្ឆិកា ២០១៩
ទំនាក់ទំនងដេីម្បីទិញសំបុត្រ៖
- Smart 096 5624044
- Cellcard 078 794050
- FB page: Camid Explorer
ឫក៏ធ្វេីការចុះឈ្មោះចូលរួមកម្មវិធី តាមរយះលីងខាងក្រោមនេះ
https://docs.google.com/forms/d/1gO3t1EjkzS1hy8Dp6Qt2ElGytMkZXzztgZ-nFsVFlSs/edit