អ្វីទៅជា Apposition នៅក្នុងវេយ្យករណ៍ភាសាអង់គ្លេស?

Apposition គឺជាពាក្យ​ ឬកន្សោមពាក្យ ដើម្បីបន្ថែមន័យទៅកាន់ពាក្យដែលនៅពីមុខវា។ វាអាចជាបណ្ដុំនៃកន្សោមពាក្យចំនួន២ ដែលនៅជាប់គ្នា និងកន្សោមពាក្យទាំង២នោះសំដៅទៅកាន់អត្ថ​ន័យតែមួយ។

  • Ex: Everyone visits the White House, the home of the president.

នៅពេលដែលកន្សោមពាក្យទី២ត្រូវបានប្រើប្រាស់ដើម្បីបន្ថែមព័ត៌មានទៅលើពាក្យ ឬកន្សោមពាក្យដែលនៅពីមុខវា យើងត្រូវប្រើប្រាស់សញ្ញាក្បៀស។

  • Ex: Joseph Conrad, the famous English novelist, couldn’t speak English until he was 47. (“the famous English novelist” គ្រាន់តែជាព័ត៌មានបន្ថែមទៅលើលោក Joseph Conrad។ បើគ្មាន apposition យើងក៏នៅតែដឹងថាតើ Joseph Conrad ជានរណា)

នៅពេលដែលកន្សោមពាក្យទី២ត្រូវបានប្រើដើម្បីបញ្ជាក់ ឬកំណត់ព័ត៌មានទៅលើពាក្យ ឬកន្សោមពាក្យដែលនៅពីមុខវា យើងមិនត្រូវប្រើប្រាស់សញ្ញាក្បៀសនោះទេ។

  • Ex: The Novelist Joseph Conrad couldn’t speak English until he was 47. (“Joseph Conrad” ត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្ដសញ្ញាណអ្នកនិពន្ធប្រលោមលោក។ បើគ្មាន apposition យើងមិនអាចកំណត់ជាក់លាក់ថាតើអ្នកនិពន្ធប្រលោមលោកម្នាក់ណានោះទេ)
  • Ex: The pretty 25-year-old secretary Linda Pilkington has shocked her friends and neighbors.

យើងក៏អាចប្រើប្រាស់ Apposition ដើម្បីសង្កត់ន័យផងដែរ។

  • Ex: The man is a fool, a complete idiot.

កន្សោមពាក្យផ្សេងទៀតដែលអាចប្រើប្រាស់ជា Apposition។

  • Ex: the place is miles away, much too far to walk.
  • The experts say the painting is quite valuable, worth a lot of money.

 

Facebook Comments