ការប្រកួតប្រជែងដើម្បីចូលរួមកម្មវិធី JENESYS 2019 នៅប្រទេសជប៉ុន

លក្ខខណ្ឌ៖

បេក្ខជនត្រូវដាក់ពាក្យមកជាក្រុមដោយមានចំនួនសមាជិក៤នាក់ ដែលត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម។ បេក្ខជនក៏អាចបង្កើតក្រុមដែលមានសមាជិក មកពីសាកលវិទ្យាល័យខុសគ្នាបានដែរ។

  • មានសញ្ជាតិខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា
  • មានអាយុ១៨ ដល់៣៥ឆ្នាំ គិតត្រឹមខែមករា ២០២០
  • និស្សិតឆ្នាំទី៣ ក្នុងឆ្នាំសិក្សា២០១៩-២០២០ នៅសាកលវិទ្យាល័យណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំណាប់អារម្មណ៍ ឬឆន្ទៈក្នុងការរៀនភាសា ឬវប្បធម៌ជប៉ុន
  • មិនធ្លាប់ទៅប្រទេសជប៉ុន និងមិនមានគម្រោងទៅបន្តការសិក្សា ឬចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗនៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី៣១ មីនា ២០២០
  • ត្រូវមានសុខភាពល្អ (ចំពោះបេក្ខជនដែលមានជំងឺឆ្លង នឹងទទួលបានការអនុញ្ញាតចូលលរួមកម្មវិធី លុះត្រតែមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតថាអាចចូលរួមកម្មវិធីនេះបាន។ ចំពោះអ្នកមានផ្ទៃពោះ មិនអាចចូលរួមកម្មវិធីនេះបានទេ។)
  • អាចចូលរួមវគ្គប្រឡងផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ និងអាចចូលរួមកម្មវិធី JENESYS នៅប្រទេសជប៉ុន រយៈពេលមួយសប្ដាហ៍នៅដើម ឬចុងខែមេសា ២០២០។
  • ត្រូវសហការឆ្លើយកម្រងសំណួរផ្សេងៗ អំឡុងពេលចូលរួមកម្មវិធី និងក្រោយពីបញ្ចប់កម្មវិធី ព្រមទាំងត្រូវធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានអំពីប្រទេសជប៉ុន និងបទពិសោធន៍នៃការចូលរួមកម្មវិធីនេះតាមរយៈបណ្ដាញសង្គមផ្សេងៗ ដូចជាលើទំព័រហ្វេសបុក របស់ខ្លួនជាដើម។
  • ត្រូវមានលិខិតឆ្លងដែន ឬអាចធ្វើលិខិតឆ្លងដែនបានមុនពាក់កណ្ដាលខែធ្នូ ២០១៩។

ផុតកំណត់៖ ថ្ងៃទី០៦ កញ្ញា ២០១៩

សម្រាប់ព័ត៌មានលម្អិត និងពាក្យស្នើសុំ៖ https://www.kh.emb-japan.go.jp/

Facebook Comments