Be Your Own Hero ជាក្លឹបបណ្ដុះបណ្ដាលស្រ្ដី ឈានទៅរកភាពជោគជ័យ 

Be Your Own Hero ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨​ ដោយមានគោលដៅសំខាន់ៗជាច្រើនក្នុងការពង្រឹងសម្ថភាពស្រ្តីវ័យក្មេងដូចជា​៖

  • ពង្រឹងសក្ដានុពលស្រ្តីអោយមានភាពជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត​ មានទស្សនវិស័យច្បាស់លាស់ដើម្បីប្រែក្លាយពួកគេទៅជាស្រ្តីឆ្នើម និងអ្នកដឹកនាំឆ្នើម។
  • បង្កើតនូវជំនាញផ្នែកទុន និងជំនាញផ្នែករឹងដល់សមាជិកតាមរយៈ​ការចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងគ្រូបង្វឹកនឹងសមាជិក។
  • អោយស្រ្តីមានភាពក្លាហានក្នុងការបញ្ចេញសម្លេងជាសារធារណៈ ដែលជាចំណុចខ្លាំងមួយបង្ហាញថាស្រ្តីអាចធ្វើបានអ្វីជាច្រើនលើសពីការរំពឹងទុក។

ក្លឹប Be Your Own Hero នឹងរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេង ដើម្បីដុសខាត់ភាពខ្សោយរបស់ពួកគេអោយក្លាយជាភាពឆ្នើមវិញ។ ​និងព្យាយាមស្ថាបនាឲ្យស្រ្ដីមានភាពរឹងមាំ ក្នុងការក្លាយខ្លួន ឬត្រៀមខ្លួន ដោយភាពជឿជាក់ជាអ្នកដឹកនាំស្រ្ដីនៅកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត ​​ដើម្បីក្លាយជាស្រ្តីគំរូដល់ក្មេងស្រីជំនាន់ក្រោយ ដើម្បីអោយពួកគេរៀនសូត្រតាមគំរូល្អៗរបស់រៀមច្បង។

លោកស្រី គង់ សូរីតា ជាគ្រូបង្វឹកក្នុងក្លឹប Be Your Own Hero បានបង្ហាញពីសក្ដានុពល ភាពរីចម្រើន និងភាពជោគជ័យរបស់ខ្លួន ក្នុងការចូលរួមបណ្ដុះបណ្ដាស្រ្ដីនៅកម្ពុជា ដោយមានស្រ្ដីជាច្រើនបានបង្ហាញពី ភាពរឹងមាំរបស់ខ្លួន​ ជំនឿចិត្ត ការផ្លាស់ប្តូរខ្លូនទាំងការរៀបចំខ្លួន និងការរៀនសូត្រ។

ត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ក្លឹប Be Your Own Hero បានបណ្ដុះបណ្ដាលស្រ្ដីជាច្រើននាក់នៅកម្ពុជា ឲ្យយល់ដឹងពីអត្ថប្រយោជន៍ និងភាពក្លាហានក្នុងការប្រឡូកក្នុងសង្គម ការចេញរកស៊ី ភាពជាស្រ្ដីម្នាក់ ដោយឈរលើភាពរឹងមាំរបស់ខ្លួន។ ជាក់ស្ដែងស្រ្ដីជាច្រើនបានចូលរួមក្នុងក្លឹប Be Your Own Hero បើទោះបីជាពួកគេមានភាពមមាញឹកយ៉ាងណាក្តី ក៏ក្រុមស្ត្រីមិនបោះបង់ចំណងមិត្តភាព ដែលមាននៅក្នុងក្លឹបនេះឡើយ។ ពួកគាត់តែងបែងចែកពេលវេលារបស់ខ្លួន ដើម្បីធ្វើការចូលរួម និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។

ពេលនេះក្លឹប Be Your Own Hero​ បានបើកទទួលសិក្ខាកាមជំនាន់ទី៤ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្វៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោង៥និង៣០នាទី

សម្រាប់ចម្ងល់ និងព័ត៍មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមការងារតាមរយៈ៖

  • លេខទូរសព្ទ័ ០៧០ ​៩៤៩​ ៤៦៦​/០៩៦ ៥៨២ ៨៩៦៣
  • ហ្វេសបុក៖ Be Your Own HERO

ចុះឈ្មោះតាមរយលីងខាងក្រោម៖

https://docs.google.com/…/1wHz28seNgGCD7UNnFGhGUgXi-6…/edit…

លក្ខខន្តិកៈក្នុងការចុះឈ្មោះចូលរួម៖

  • ជាស្រី្តដែលមានអាយុពី១៨ឆ្នាំ ដល់៣៣ឆ្នាំ
  • ជាស្ត្រីដែលចង់អភិវឌ្ឍខ្លួនឯងពិតប្រាកដ
  • មានពេលវេលាអាចចូលរួមក្នុងកម្មវិធីរៀងរាល់ពេលថ្ងៃសៅរ៍
  • ជាស្រ្តីដែលតែងតែចង់លើកកម្ពស់សិទ្ធនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្លួនឯង

Facebook Comments