ឱកាសការងារហាត់ការនៅក្នុងផ្នែកអប់រំ នៃ CDRI

 

វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ធ្វើការជ្រើសរើសបុគ្គលិកហាត់ការចំនួន២នាក់ នៅផ្នែកអប់រំ។

លក្ខខណ្ឌ៖

  • មានប្រវត្តិនៃការសិក្សាល្អ
  • មានចំណេះដឹងភាសាអង់គ្លេសខ្ពស់ ទាំងការនិយាយ និងសរសេរ។ សមត្ថភាពក្នុងការទំនាក់ទំនងដោយប្រើប្រាស់ភាសានៅក្នុងតំបន់អាស៊ានមានអាទិភាព។
  • មានជំនាញខ្ពស់ក្នុងការវិភាគ និងវាយតម្លៃ។
  • មានជំនាញខ្ពស់អន្តរបុគ្គល (Interpersonal) និងទំនាក់ទំនង (ស្និទ្ធនឹងទំនាក់ទំនងឌីជីផល និងប្រព័ន្ធសង្គម។ ចេះឌីស្សាញ (Design) មានអាទិភាព)។
  • មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ។
  • មានឥរិយាបថវិជ្ជមាន ឆន្ទៈក្នុងការរៀនជំនាញថ្មីៗ និងសមត្ថភាពក្នុងការធ្វើការងារច្រើនក្នុងពេលតែមូយ។
  • CDRI មានភាពបត់បែនជាមួយនឹងកាលវិភាគពេញម៉ោង ឬក្រៅម៉ោង។

អត្ថប្រយោជន៍៖

  • ចូលរួមវគ្គបណ្ដុះបណ្ដាលនានារបស់ CDRI។
  • ជាផ្នែកមួយនឹងក្រុមប្រកបដោយភាពក្លៀវក្លា និងភាពឆ្នៃប្រឌិត។
  • ឱកាសបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅតាមបណ្ដាសាកលវិទ្យាល័យបរទេសដែលជាដៃគូររបស់ CDRI។
  • ទទួលបានប្រាក់ឱបត្ថម្ភ $២០០ ក្នុងមួយខែ។

ឈប់ទទួលពាក្យថ្ងៃទី ៣១ សីហា ២០១៩

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើ CV និង Cover Letter ដែលបង្ហាញពីការជម្រុញទឹកចិត្ត និងគុណសម្បត្តិរបស់ខ្លួន ទៅកាន់នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរបស់ CDRI តាមរយៈ [email protected]

Facebook Comments