ការប្រកួតប្រជែងនិស្សិតស្រាវជ្រាវ ២០១៩

លក្ខខណ្ឌ៖

ការប្រកួតប្រជែងនិស្សិតស្រាវជ្រាវ២០១៩ បើកចំពោះរាល់និស្សិតថ្នាក់បរិញ្ញាបត្រដែលមានលក្ខណៈដូចជា៖

  • ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ទាំងស្ថាប័នរដ្ឋ និងឯកជន
  • បេក្ខជនត្រូវតែបង្កើតជាក្រុម ដែលមានសមាជិក២-៣នាក់ (ក្រុមនីមួយៗត្រូវបានសមាជិកស្រ្តី និងបុរស)
  • សមាជិកក្រុមនីមួយៗអាចមកពីសាកលវិទ្យាល័យដូច ឬខុសគ្នា។ ប៉ុន្តែ បើក្រុម ដែលបេក្ខជនមកពីសាកលវិទ្យាល័យ២ផ្សេងគ្នា ក្រុមនោះត្រូវតែជ្រើសរើសសាកលវិទ្យាល័យតែមួយប៉ុណ្ណោះដែលជាតំណាង។

ផុតកំណត់ឈប់ទទួលពាក្យ៖ ថ្ងៃទី ៣០ កញ្ញា ២០១៩

ដំណើរការក្នុងការប្រកួត៖

១. ប្រគល់ទម្រង់នៃពាក្យស្នើសុំ និង concept note (៣០ កញ្ញា ២០១៩)

២. ចូលរួមសិក្ខាសិលាបណ្ដុះបណ្ដាល ទាក់ទងនឹងការស្រាវជ្រាវ (១៩ តុលា ២០១៩)

៣. ប្រគល់សំណើរស្រាវជ្រាវ (Research Proposal) (២៥ វិច្ឆិកា ២០១៩)

៤. ប្រគល់គម្រោងស្រាវជ្រាវពេញលេញ ជាមួយនឹងស្លាយ (Slide) នៃបទបង្ហាញ និងវីដេអូខ្លីប​ (១៤ កុម្ភៈ ២០២០)

សម្រាប់ព័ត៌មានលម្អិត និងពាក្យស្នើសុំនានា៖ Cambodian Student Research Competition

Facebook Comments