ការជ្រើសរើសនិស្សិតចូលរៀនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២០១៩-២០២០

ក្នុងឆ្នាំសិក្សា ២០១៩-២០២០ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងជ្រើសរើសនិស្សិតអោយចូលរៀននៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្ម ចំនួន១៨០នាក់ ដែលត្រូវបែងចែកឯកទេសដូចខាងក្រោម៖

 • សំណង់ស៊ីវិល (រូបធាតុ និងគ្រឿងបង្គុំ-សញ្ញាបត្រពីរជាមួយ INSA de Rennes ប្រទេសបារាំង) ចំនួន៣០នាក់
 • ទេពកោសល្យជនបទ (វិស្វកម្មទឹក និងបរិស្ថាន) ចំនួន៣០នាក់
 • កសិឧស្សាហកម្ម និងបរិស្ថាន ចំនួន៣០នាក់
 • ព័ត៌មានវិទ្យា និងទូរគមនាគមន៍ (បច្ចេកវិទ្យាទូរស័ព្ទចល័ត) ចំនួន៣០នាក់
 • មេកាត្រូនិកវៃឆ្លាត ចំនួន៣០នាក់
 • អគ្គិសនី និងថាមពល (បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល) ចំនួន៣០នាក់

អាហារូបករណ៍៖

១. អាហារូបករណ៍ គម្រោង ARES/ITC ចំនួន ០៦/០២ កន្លែងសម្រាប់គ្រប់ជំនាញឯកទេស

 • ថ្លៃសិក្សារយៈពេលមួយឆ្នាំសិក្សា (១០០០ ដុល្លារ)
 • ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់រយៈពេលដប់ខែ (២០០ ដុល្លារ/ខែ)

២. អាហារូបករណ៍ ERASMUS+ ចំនួន១១កន្លែង សម្រាប់ឯកទេសសំណង់ស៊ីវិល (រូបធាតុ និងគ្រឿងបង្គុំ)

 • ប្រាក់ឧឧបត្ថម្ភប្រចាំខែនៅប្រទេសបារាំង សម្រាប់រយៈពេលប្រាំខែ
 • សំបុត្រយន្តហោះទៅមក។

៣. អាហារូបករណ៍ គម្រោង AFD-ED ចំនួន២០ កន្លែង សម្រាប់ជំនាញទេពកោសល្យជនបទ (វិស្វកម្មទឹក និងបរិស្ថាន) ឯកទេសវិស្វកម្មទឹក និងអនាម័យក្នុងទីក្នុង

 • ថ្ងៃសិក្សារយៈពេលមួយឆ្នាំសិក្សា (១០០០ ដុល្លារ)
 • ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់រយៈពេលដប់ខែ (២៥០ ដុល្លារ/ខែ)

លក្ខខណ្ឌនៃការជ្រើសរើស៖

 • មានសញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល
 • មានសញ្ញាបត្រវិស្វករ បរិញ្ញាបត្រវិទ្យាសាស្ត្រ ឬសញ្ញាំបត្រដែលមានតម្លៃសមមូល
 • មានចំណេះដឹងភាសាអង់គ្លេស ឬភាសាបារាំងក្នុងកម្រិតអាចប្រើប្រាស់បាន។

ឈប់ទទួលពាក្យថ្ងៃទី៣០ សីហា ២០១៩

សម្រាប់ទាញយកពាក្យស្នើសុំ ក៏ដូចជាព័ត៌មានលម្អិតនានា៖ https://drive.google.com/drive/folders

សម្គាល់៖ សូមអានខាងក្រោមនេះ ដើម្បីយល់ពីសំណុំលិខិតនានាសម្រាប់ដាក់ពាក្យចូលរៀន ក៏ដូចជាអាហារូបករណ៍។

Facebook Comments