សាកលវិទ្យាល័យកម្ពុជាផ្កល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាង៥០០កន្លែងសម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ សម្រាប់វគ្គសិក្សាថ្មី ទី១ ខាងមុខនេះ សាកលវិទ្យាល័យ កម្ពុជា នឹងផ្តល់អាហារូបករណ៍ ១០០% ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់បន្តសិក្សាកម្រិតឧត្តមសិក្សា ជាពិសេសប្អូនៗសិស្សានុសិស្សដែលបញ្ចប់ការប្រឡងកម្រិត មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៩ នេះ។ អាហារូបករណ៍១០០%ដែលនឹងផ្ដល់ជូនទាំងនេះរួមមាន៖
១. សាលាសិល្បៈច្នៃប្រឌិត ចំនួន ៨០កន្លែង
២. មហាវិទ្យាល័យព័ត៌មាន និងគមនាគមន ចំនួន ៨០កន្លែង
៣. មហាវិទ្យាល័យសិល្បៈ និងមនុស្សសាស្ត្រ ចំនួន ៨០កន្លែង
៤. មហាវិទ្យាល័យអប់រំ ចំនួន ៥០កន្លែង
៥. មហាវិទ្យាល័យច្បាប់ ចំនួន ៥០កន្លែង
៦. សាលាភាសាបរទេស ចំនួន ៦០កន្លែង
៧. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ៥០កន្លែង
៨. មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម ចំនួន ៥០កន្លែង
សំគាល់៖ សម្រាប់មុខជំនាញលម្អិតតាមមហាវិទ្យាល័យ សូមមើលរូបខាងក្រោម។
កាលបរិច្ឆេទ៖
- ឈប់ទទួលពាក្យ ថ្ងៃទី ១ តុលា ឆ្នាំ២០១៩
- ប្រឡង ថ្ងៃទី ៤ តុលា ឆ្នាំ២០១៩
- ប្រកាសលទ្ធផល ថ្ងៃទី ១០ តុលា ឆ្នាំ២០១៩
- ចូលរៀន ថ្ងៃទី ២១ តុលា ឆ្នាំ២០១៩
សូមទាក់ទងតាមរយៈ៖
- ទូរស័ព្ទលេខ៖093 888 552/ 096 470 7307/ 069 521 111 និង 095 692 111
- ហ្វេសប៊ុក៖ the UC Cambodia