កម្មវិធី “អ្នកស្រាវជ្រាវវ័យក្មេង” របស់វេទិកាអនាគត ឆ្នាំ២០២០

វេទិកាអនាគតជ្រើសរើសនិស្សិតកម្ពុជារហូតដល់២០នាក់ ដែលចង់ពង្រឹង និងអភិវឌ្ឍន៍ជំនាញស្រាវជ្រាវ និងវិភាគគោលនយោបាយ ដើម្បីចូលរួមកម្មវិធីអ្នកស្រាវជ្រាវវ័យក្មេង ២០២០។

លក្ខខណ្ឌ៖

 • ​ជានិស្សិតថ្នាក់បរិញ្ញាបត្រក្នុងជំនាញរដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រនយោបាយ គោលនយោបាយសាធារណៈ សិក្សាអភិវឌ្ឍន៍ អប់រំ ទំនាក់ទំនងអន្តរជាតិ ច្បាប់ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ។ និស្សិតដែលនឹងបញ្ចប់ថ្នាក់ឆមាសចុងក្រោយ គួរតែបញ្ជាក់អំពីថ្ងៃបញ្ចប់ការសិក្សា។
 • មានចំណាប់អារម្មណ៍ក្នុងផ្នែកស្រាវជ្រាវ និងសមត្ថភាពស្វ័យសិក្សា
 • ចំណេះដឹងផ្នែកភាសាអង់គ្លេសខ្ពស់ ទាំងសរសេរ  អាន និងនិយាយ
 • មានឆន្ទៈក្នុងការចូលរួមកម្មវិធីនេះរយៈពេល១ឆ្នាំពេញ ជាមួយនឹងវេទិកាអនាគត
 • មានប្រវត្តិក្នុងការងារស្រាវជ្រាវ (អាទិភាព)
 • មានអាយុចន្លោះ២០-៣០ឆ្នាំ
 • ក្នុងឆ្នាំនេះ ប្រធានបទស្រាវជ្រាវដែលមានអាទិភាពរួមមាន៖
  • ទីក្រុងអនាគត – Future Cities
  • សិក្សាអន្តរជាតិ ដែលផ្ដោតទៅលើអនុតំបន់មេគង្គ – international studies (with focus on the Greater Mekong Subregion)
  • សេដ្ឋកិច្ច/ការអភិវឌ្ឍន៍ – economy/development

អាហារូបករណ៍ ឬប្រាក់ឧបត្ថម្ភប្រចាំខែ៖

 • បេក្ខជនដែលជាប់ជាស្ថាពរនឹងទទួលបានមួយក្នុងចំណោមពីរ រវាងអាហារូបករណ៍ពេញលេញ ($៣០០/១ខែ) និងអាហារូបករណ៍មិនពេញលេញ ($១៥០/១ខែ)
 • បេក្ខជនក៏នឹងទទួលបានជំនួយហិរញ្ញវត្ថុនានាក្នុងពេលដែលតម្រូវអោយចុះធ្វេីការស្រាវជ្រាវ
 • អ្នកស្រាវជ្រាវវ័យក្មេងក៏តម្រូវអោយធ្វើការពេញម៉ោងនៅការរិយាល័យរបស់វេទិកាអនាគត។

ផុតកំណត់៖ ថ្ងៃទី៣០ កញ្ញា ២០១៩

Facebook Comments