សិក្សា Metaphor នៅក្នុងភាសាអង់គ្លេស

អ្វីទៅជា Metaphor?

ពាក្យប្រៀបធៀប ឬ Metaphor គឺជាទម្រង់ក្នុងការនិយាយក្នុងន័យបញ្ឆិតបញ្ឆៀង ឬបង្កប់នូវអត្ថន័យប្រៀបធៀប រវាងរបស់ពីរដែលមិនពាក់ព័ន្ធគ្នា ប៉ុន្តែ វាមិនលក្ខណៈដូចគ្នាមួយចំនួន។ និយាយមួយបែបទៀត ភាពប្រហាក់ប្រហែលរវាងវត្ថុពីរផ្ទុយគ្នា ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើលក្ខណៈដូចគ្នាមួយចំនួននៃរបស់ទាំងនោះ។

ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃពាក្យប្រៀបធៀបនៅក្នុងភាសាអង់គ្លេស៖

 • My brother was boiling mad.
  • មានន័យថា៖ បងប្រុសខ្ញុំខឹងជាខ្លាំង។
 • The assignment was a breeze.
  • មានន័យថា៖ កិច្ចការសាលាពិតជាស្រួលខ្លាំង។
 • It is going to be clear skiesfrom now on.
  • ប្រែថា៖ មេឃនឹងស្រលះ
  • ឬមានន័យថា៖ ឧបសគ្គនឹងលែងមានទៀតហើយ។
 • The skies of his future began to darken.
  • Darkness មានន័យថាឧបសគ្គ ឬគម្រាមកំហែង
  • មានន័យថា៖ អនាគតរបស់គាត់នឹងជួបការលំបាក
 • Her voice is music to his ears.
  • មានន័យថា៖ សម្លេងរបស់នាងធ្វើអោយគាត់សប្បាយចិត្ត

ប្រភព៖ iterarydevices.net

Facebook Comments