ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន៥០នាក់ ក្រោមក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសអំពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន៥០នាក់។

លក្ខខណ្ឌ៖

  • ជានិស្សិតដែលពុំទាន់មានការងារក្នុងក្របខណ្ឌរដ្ឋ។
  • ជាបុគ្គលិកក្របខណ្ឌរដ្ឋ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការរួចហើយ។
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបណ្ឌិត ដែលមានឯកទេសទៅតាមតម្រូវការបុខវិជ្ជា ជំនាញរបស់អង្គភាព។
  • មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ ត្រូវមានអាយុមិនលើសពី៤០ឆ្នាំ (សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់) សម្រាប់បេក្ខជននិស្សិត គិតដល់ថ្ងៃទី៣០ ខែតុលា ២០១៩។

កាលបរិច្ឆេទ៖

  • ឈប់ទទួលពាក្យ៖ ថ្ងៃទី១១​ តុលា ២០១៩
  • សម័យប្រឡង៖ ថ្ងៃទី៣០ តុលា ២០១៩

ចំពោះព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយការិយាល័យក្របខណ្ឌ នៃនាយកដ្ឋានបុគ្គលិកស្ថិតនៅខាងត្បូងពនុវិទ្យាល័យចតុមុខ ក្នុងបរិវេណទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា (អាសយដ្ឋានលេខ៨០ មហាវិថីនរោត្តម រាជធានីភ្នំពេញ)។

ប្រភព៖ MoEYS Cambodia

 

Facebook Comments