អាហារូបករណ៍​​ ជីប​ ម៉ុង​ សម្រាប់​​ឆ្នាំ​​២០១៩ ជា​ទឹក​ប្រាក់សរុប​​រហូតដល់ជាង១៣ម៉ឺន​​ដុល្លារ​

អាហារូបករណ៍​​ ជីប​ ម៉ុង​ ជា​ទឹក​ប្រាក់សរុប​​រហូតដល់ជាង១៣ម៉ឺន​​ដុល្លារ​ ចាប់​ទទួលពាក្យ​ស្នើសុំ​ហើយ​ សម្រាប់​​ឆ្នាំ​​២០១៩!

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុងនឹងផ្តល់អាហារូបករណ៍​ដែលមានទឹកប្រាក់សរុបរហូត​ដល់​ ១៣២០០០ ​​ដុល្លារសម្រាប់ប្អូនៗដែលទើបប្រលងជាប់សញ្ញាបត្រ​​មធ្យមសិក្សាទុតិយភូមិ ឆ្នាំ​២០១៩ ដែលទទួលបាននិទ្ទេស​ A ឬ​និទ្ទេស​​ B ចំនួន២២រូប ដែលក្នុងនោះនិស្សិតអាហារូបករណ៍ម្នាក់ៗនឹងទទួលបានការឧបត្ថម្ភទឹក​ប្រាក់​ចំនួន​​៦០០០​​ដុល្លារ ​ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ។

នេះជាឆ្នាំ​ទី​៣​ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង ផ្តល់អាហារូបករណ៍ទៅដល់សិស្សឆ្នើម ដោយ​ទទួលបាន​ទឹកប្រាក់អាហារូបករណ៍ ចំនួន​៦០០០​ដុល្លារ​ ព្រមទាំង​កម្មវិធី​អប់​រំ​នានា​ ដើម្បី​បង្កើន​​សមត្ថភាព និង​ភាព​ជា​អ្នក​ដឹក​នាំ​​ ទៅដល់​​និស្សិត​អាហារូបករណ៍​គ្រប់​រូប​ ដែល​ជា​អនាគត​ធន​ធាន​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​​កម្ពុជា​ឲ្យកាន់តែរីកចម្រើន។​

ក្រុមហ៊ុន​ចាប់​បើក​ទទួល​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ ដែល​​ពាក្យ​ស្នើ​សុំ​អាច​ស្វែង​រក​បាន​នៅលើ​ទំព័រហ្វេសប៊ុក របស់​ក្រុម​ហ៊ុន ជីប ម៉ុង។​​

គួរបញ្ជាក់ផងដែរថា ដើម្បី​ទទួលបាន​អាហារូបករណ៍ បេក្ខជនត្រូវបំពេញឲ្យ​គ្រប់​​តាម​​លក្ខខណ្ឌ។ បេក្ខជន​ដែល​ជាប់វគ្គជម្រុះ នឹងត្រូវឆ្លងកាត់វគ្គសម្ភាសន៍ជាភាសា​អង់គ្លេស​មួយទៀត ទើបអាចទទួលបានអាហារូបករណ៍នេះ។ លទ្ធផល​នឹង​ធ្វើការប្រកាស​លើទំព័រហ្វេសប៊ុក​របស់ក្រុមហ៊ុន ជីប ម៉ុង។

  • សូម​អាន​សេចក្តីជូនដំណឹងអំពីអាហារូបករណ៍​​ ​ http://bit.ly/2m3ZGVB
  • ទាញយកពាក្យស្នើ​សុំ https://bit.ly/2m2aiEs
  • ផ្ញើ​ពាក្យ​ស្នើ​សុំ​ដែលបានបំពេញរួច ភ្ជាប់​មក​ជាមួយ​ច្បាប់​ចម្លង​នៃ​​វិញ្ញាបន​​បត្រ​​បណ្ដោះ​អាសន្ន​មធ្យម​សិក្សា​​ទុតិយភូមិ​ ជា​ទម្រង់​ PDF ផ្ញើ​ទៅ​​កាន់​អ៊ី​ម៉ែល​ [email protected]​ ។
  • សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ៊ី​ម៉ែល​​ទៅ​​កាន់​ [email protected] ឬ​ទូរស័ព្ទ​​ទៅ​​លេខ​ ០៦៧ ៧៧៧ ១៨៩​៕​
  • សូម​រង់​ចាំតាមដាន​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​ ជីប ម៉ុង https://www.facebook.com/ChipMongOfficial/

ប្រភព៖ Chip Mong Group

Facebook Comments