សិក្ខាសាលា ក្រោម​ប្រធានបទ “ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ​”

នៅក្នុងសតវត្សទី២១ នេះ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាកំពុងតែមានសន្ទុះរីកដុះដាល​​​ យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់​​ ដែលការ​រីក​ចម្រើននេះ ​​បាន​បង្ក​លក្ខណៈ​ងាយស្រួលនៅក្នុងសង្គម​សើ្ទរ​គ្រប់​វិស័យ។ ក្នុងនោះការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាក៏​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុក្នុងប្រទេស​កម្ពុជាផងដែរ ។ ទាក់ទងទៅនឹងភាពវិជ្ជមានទាំងនេះ ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យាសម័យទំនើប ក៏អាចនឹងជះឥទ្ធិពល និង បង្កឡើងជាឧបសគ្គខ្លះដែរ​ ខណៈ​ពេលដែល​ប្រទេស​កម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ។

ដោយមើលឃើញពីសារ:សំខាន់ទាំងនេះ ក្លឹប​សវនកម្ម​ខេមអេដ (CamEd Audit Club) បាន​រៀបចំ​​សិក្ខាសាលា​មួយដែល​មាន​ឈ្មោះ​ថា « FATA in 21st Century » ក្រោម​ប្រធានបទ “ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ​” នៅ ​ថ្ងៃ​អាទិត្យ ទី១៣ តុលា ២០​១៩ ខាង​មុខ​នេះ នៅ​ក្នុង​សាលពហុបំណង (Multipurpose Hall) ​​​​នៃ Cambodia-Korean Cooperation Center (CKCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់​ពី ​ម៉ោង​១ ដល់ ៦ រសៀល

តេីអ្នកបានត្រៀមខ្លួនហេីយ ឬ នៅ សំរាប់ការមកដល់របស់ការវិវត្តន៍នៃបច្ចេកវិទ្យាសម័យទំនេីប?

[English Below]តេីអ្នកបានត្រៀមខ្លួនហេីយ ឬ នៅ សំរាប់ការមកដល់របស់ការវិវត្តន៍នៃបច្ចេកវិទ្យាសម័យទំនេីប? តេីការវិវត្តន៏នេះនឹងជះឥទ្ធិពលអ្វីខ្លះទៅលេីវិស័យហិរញ្ញវត្ថុ? ”FATA in 21st Century” ដែលរៀបចំឡេីងដោយក្លឹបសវនកម្មខេមអេដ (CamEd Audit Club) ក្រោមប្រធានបទ “ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ” នឹងជជែកពិភាក្សាក៏ ដូចជាដោះស្រាយរាល់ចម្ងល់ដែលពាក់ព័ន្ធនឹងប្រធានបទខាងលេីដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដូចជា៖១. លោក ជេន ផាត ប្រធាននាយកដ្ឋាន អនុលោមភាព និង ត្រួតពិនិត្យនៃក្រុមប្រឹក្សាជាតិគណនេយ្យ (NAC)២. លោក ខាវ ហុង អ្នកដឹកនាំជាន់ខ្ពស់នៃ Ernst & Young Cambodia (EY)៣. លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង (Wing Cambodia)៤. ឯកឧត្តម អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ (GDT)កម្មវិធីនេះត្រូវបានបង្កេីតឡេីងក្នុងគោលបំណង ដេីម្បីផ្ដល់ចំណេះដឹងសំរាប់ សិស្ស និស្សិត គណនេយ្យករ ភ្នាក់ងារពន្ធដា សវនករ និង អ្នកធុរកិច្ចទាំងឡាយ អំពីបញ្ហានានាដែលទាក់ទងនឹងការវិវត្តន៍នៃបច្ចេកវិទ្យាសម័យទំនេីប នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដែលរួមមាន វិស័យ គណនេយ្យ ពន្ធដារ សវនកម្ម និង ហិរញ្ញវត្ថុ ជាដេីម។FATA in 21st Century ក៏មានរួមបញ្ចូលនូវការតាំងបង្ហាញការងារពីក្រុមហ៊ុនល្បីៗ ដែលអាចផ្តល់ឱកាសឲ្យអ្នកចូលរួមអាចសាកសួរពត៌មានទាក់ទងទៅនឹងឱកាសការងារ ជាច្រើន៕តោះមកត្រៀមខ្លួនទាំងអស់គ្នាសំរាប់ការមកដល់នៃការវិវត្តន៍របស់វិស័យឧស្សាហកម្ម! កម្មវិធីនេះនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា នៅសាលពហុបំណង(Multipurpose Hall)នៃ Cambodia-Korea Cooperation Center (CKCC), វេលាម៉ោង 12:45 ដល់ 6:00 រសៀល។ 🎟 «សំបុត្រតម្លៃ 4.99$ » 🎟ឈប់សិន ពួកយើងមានប្រូម៉ូសិនពិសេស សំរាប់ការទិញមុនថ្ងៃទី 4 ខែ តុលា តម្លៃសំបុត្រត្រឹមតែ $3.99 ប៉ុណ្ណោះថែមទាំងផ្ដល់ជូនគូប៉ុងកាហ្វេ Co-Creative Corner 50% off ទៀត 😮☎️ សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងកម្មវិធី និង ទំនាក់ទំនងទិញសូមធ្វើការតាមដាន និង ផ្ញើរសារ FB Page: CamEd Audit Club រឺទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖📞 097 36 00 514 📞 092 99 59 03📞 096 343 5114សូមសែ្វងរក Link សំរាប់ចុះឈ្មោះកក់សំបុត្រនៅខាងក្រោម👇🏻https://forms.gle/SsfG6SjsV5gsDQuV9Are you ready for the new evolution of the technology?What impacts does the technology has on the Financial Industry?“FATA in 21st Century” organized by CamEd Audit Club (CAC) under the theme “The evolution of the Financial Industry” can solve your doubt related to this topic by the presence of our honorable guest speakers including:1. Mr. Chen Phat, Director, Compliance and Inspection General Secretary of National Accounting Council (NAC)2. Mr. Khav Hong, Senior Manager, Assurance Service of Ernst Young (Cambodia) Ltd3. Mr. Hor Bunthe, Wing Deputy Chief Executive Officer at Wing (Cambodia) Limited Specialized Bank4. H.E. Eng Ratana, Director Department of Large Taxpayers of General Department of TaxationFATA in 21st Century is designed with the aim to raise awareness to students, employees as well as SMEs about the impacts of digitalization on the Financial Industry.Apart from the session sharing by guest speaker, there will have booth standing from many prestigious companies which expose the participants to many job and internship opportunities. What is there to hesitate for? Prepare your CV now and submit it during our event!FATA in 21st Century will happen on Sunday 13th, October at Multipurpose hall at Cambodia-Korea Cooperation Center (CKCC) from 12:45PM until 6:00PM.The ticket is $4.99 🎟 onlybut for early bird ticket, the price is only $3.99 🎟😮 plus a 50% coffee coupon from CO-Creative Corner too!☎️ For more information, please stay tuned on our Facebook Page: CamEd Audit Club or contact us:📞097 36 00 514 📞0966945903📞096 343 5114Book your ticket now 👉 Registration Link: https://forms.gle/SsfG6SjsV5gsDQuV9Music: https://www.youtube.com/watch?v=XBPsmJEvzzwEcho by Declan DP https://soundcloud.com/declandpLicensing Agreement: http://www.declandp.info/music-licensingFree Download / Stream: https://bit.ly/echo-declan-dpMusic promoted by Audio Library https://youtu.be/XBPsmJEvzzw🎵 Track Info:Title: Echo by Declan DPGenre and Mood: Dance & Electronic + Bright

Posted by CamEd Audit Club on Wednesday, 25 September 2019

សិក្ខាសិលានេះ​​នឹងជជែកពិភាក្សាក្រោមការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យ​គណនេយ្យ វិស័យ​ហិរញ្ញវត្ថុ វិស័យ​ពន្ធដារ និង ​វិស័យ​សវនកម្ម​។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនឹងមានការបកស្រាយវែកញែកថែមទាំងផ្តល់អំពី​​វិធីសាស្ត្រ ក្នុងការទាញយកអត្ថប្រយោជន៍ និង ដំណោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតឡើង។​​​ កម្មវិធីនេះ​​រៀបចំឡើងសម្រាប់សិស្ស​ និស្សិត និយោជិក​ ​និង​សហគ្រិនធុនតូចនិងមធ្យម ក្នុងគោលបំណងលើក កំពស់ដល់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរគួរអោយកត់សម្គាល់​​ និងការអភិវឌ្ឍន៍ខ្លួនដើម្បីសម្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ឧស្សាហកម្មហិរញ្ញវត្ថុ។ សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សា​ ពួកគេអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗ​​ ដើម្បីត្រៀមខ្លួន​ប្រឡូកក្នុងវិស័យ​គណនេយ្យ វិស័យ​ហិរញ្ញវត្ថុ វិស័យ​ពន្ធដារ និងវិស័យ​សវនកម្មនៃជំនាន់ថ្មីនេះ។ ទន្ទឹមនឹងនេះ​ ចំពោះនិយោជិក​​ លោកអ្នកនឹងអាចស្វែងយល់ពីផលវិជ្ជមាននៃបច្ចេកវិទ្យាក្នុងសតវត្សទី២១នេះ និងបញ្ហាប្រឈមនៃចរន្តការងារដែលអាចកើតមានឡើងបច្ចុប្បន្នភាពនេះ រួមជាមួយនឹងដំណោះស្រាយផងដែរ។​ សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សា ពួកគេអាចនឹងទទួលបាននូវចំណេះដឹងពីតួនាទីថ្មីៗនិងរបៀបនៃការធ្វើការក្នុងវិស័យ​គណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្មនៃជំនាន់ថ្មីនេះ។ សំរាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ពួកគាត់នឹងអាចទទួលបាននូវឱកាសដើម្បីស្វែងយល់ពីចំនេះដឹងផ្សេងៗលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងអាជីវកម្មបែបទំនើបអោយមានប្រសិទ្ធភាពបំផុត។

សិក្ខាសាលា​នេះ​នឹង​មាន​ការ​ចូលរួម​ចែករំលែកចំនេះដឹង និង​ បទពិសោធន៍​ពី​សំណាក់​វាគ្មិន​កិត្តិយស រួ​មមាន ៖

១. លោក ហោ ប៊ុនថែ​​​  អគ្គនាយករងនៃធនាគារឯកទេសវីង​(Wing) បកស្រាយវិភាគវែកញែកលើប្រធានបទ “ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យហិរញ្ញវត្តុ“

២​​. លោក ជេន ផាត​ ប្រធាននាយកដ្ឋាន អនុលោមភាព និង ត្រួតពិនិត្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគណនេយ្យ​(NAC) បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យគណនេយ្យ “

៣. លោក ខាវ ហុង អ្នកដឹកនាំជាន់ខ្ពស់នៃ Ernst & Young Cambodia (EY) បកស្រាយវិភាគវែកញែកលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យសវនកម្ម “

៤. ឯកឧត្តម អេង រតនា​  ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារជាតិ (GDT) បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យពន្ធដារ “។

មិនតែប៉ុណ្ណោះសិក្ខាសាលា <FATA in 21st Century> ក៏មានរួមបញ្ចូលនូវការតាំងបង្ហាញការងារពីក្រុមហ៊ុនល្បីៗ ដែលអាចផ្តល់ឱកាសឲ្យអ្នកចូលរួមអាចសាកសួរព័ត៌មានទាក់ទងទៅនឹងឱកាសការងារ ជាច្រើន ព្រមទាំងឱកាសក្នុងការដាក់ពាក្យថែមទៀតផង៕

សម្រាប់ការចុះឈ្មោះ៖ https://docs.google.com/forms

Credit to: CamEd Audit Club

Facebook Comments