កម្មវិធីវោហាស័ព្ទសាធារណៈលំដាប់អន្តរជាតិ Ignite ធ្វេីនៅទឹកដីអង្គរលេីកដំបូង

Ignite​​ Cambodia នឹងប្រារព្ធធ្វើព្រឹត្តិការណ៍​ Ignite Siem Reap ជាលើកដំបូងលើ ទឹកដីបេតិកភណ្ឌអង្គរ នាថ្ងៃទី១៩ ខែតុលា ខាងមុខនេះ នៅផ្សារហេរីថេក (The Heritage Walk) ចាប់ពីម៉ោង ១ ដល់ ៥​ ​រសៀល។

យោងតាមប្រសាសន៏របស់ លោក សុខហ៊ី ដែលជាសហស្ថាបនិកនៃ Ignite Cambodia បានអោយដឹងថាគោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាព និង ទំនុកចិត្តលើខ្លួនឯងរបស់ប្រជាជនគ្រប់រូបតាមរយៈការនិយាយជាសាធារណៈ និង ផ្តល់ ឱកាសអោយយុវជន និងកូនខ្មែរទាំងអស់អាចឡើងចែករំលែកពីគំនិតល្អៗនានា ទៅ សាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។​

ចំនុចពិសេសរបស់កម្មវិធី Ignite Siem Reap គឺ វាគ្មិននីមួយៗ ត្រូវធ្វើបទបង្ហាញ ក្នុង រយៈពេល ត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺ តម្រូវអោយ វាគ្មិននីមួយៗមាន​ការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយអោយពួកគាត់អាចគ្រប់គ្រង ពេលវេលាក្នុង ការធ្វើបទបង្ហាញអោយបានល្អ។

កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន​ ៨ រូបមកពីគ្រប់ស្ថាប័ន ដែលនឹង ចែក រំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក អ៊ុង សុឆិកា​ (ប្រធាននៃ Bancassurance ធនាគារកាណាឌីយ៉ា)​ លោក ហ៊ីងភិត វង្សរដ្ឋាយុទ្ធ (និស្សិតអនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​) លោក ប៊ូ ជុំសម្បត្តិបុត្រ (ស្ថាបនិកនៃ Anagata) កញ្ញា គឹម ឌីណា (អ្នកនិពន្ធ) កញ្ញា ថង​ វណ្ណវរលក្ខណ៍​​​​​​​​​ (បុគ្គលិកជាន់ខ្ពស់ខាងផ្នែកវប្បធម៌ និងទំនាក់ទំនងបុគ្គលិក) កញ្ញា ឆរដ្ឋ ឆឡេតា (សហគ្រិន) កញ្ញា អៀង ​​​​​​​​​លីនដា (សហស្ថាបនិករបស់ LIFE Group) និងលោក ឃឿន រតនៈ (និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ប៊ូរ៉ាផា)​​។

មិនត្រឹមតែប៉ុណ្ណោះ Ignite Siem Reap ឆ្នាំនេះ​ត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន NESCAFÉ និង Smart Axiata ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ ក្នុងកម្មវិធីនេះ។

លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសដោយ វិធីទិញសំបុត្រ តាម online៖ http://bit.ly/IgniteSR ឬ សួរព័ត៌មានតាមទូរស័ព្ទ ០៨១ ៩៦១៧៧៧ | ០៧០ ៥៩៦៤១៥ | ០៩៨ ៩០១៣៩៦ ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Cambodia ៕

សម្រាប់ព័ត៌មានបន្ថែម៖ Ignite Cambodia

 

Facebook Comments