កម្មវិធីវោហាស័ព្ទសាធារណៈ Ignite ត្រលប់មកវិញហើយ!

ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៥ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ នៅសហសាលសម្ដេច​​​​​​​​តេជោ​​​​​​ហ៊ុនសែន ​​​​​នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥​ ​រសៀល។

Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៏របស់ លោក សុខហ៊ី បានអោយដឹងថាគោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសអោយសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។​

ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺ វាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវអោយវាគ្មិននីមួយៗមាន​ការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយអោយពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញអោយបានល្អ។

កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកនូវបទពិសោធិ៍ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក ជី សីលា (នាយកប្រតិបត្តិនិងជាស្ថាបនិកនៃក្រុមហ៊ុន Sabay Digital Group) លោក ជុំ សុធា (នាយកផលិតកម្ម) លោក ប៊ុន ផាក (នាយកគ្រប់គ្រងនិងប្រតិបត្តិនៃក្រុមហ៊ុន Camazoon និងជាស្ថាបនិក Phzar.com) លោក​ យាន រស្មី (គទានុរក្ស សិល្បៈសហសម័យ) និងកញ្ញា ម៉ម លីសា (​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង)។

មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះ​ត្រូវបានទទួលការគាំទ្រពី សំណាក់ស្ថាប័នជាច្រើន ក្នុងនោះមានក្រុមហ៊ុន Smart និង Nescafé ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ ក្នុងកម្មវិធីនេះ។

លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសន៍ដូចជាដបទឹក និងកាតាប ដោយ វិធីទិញសំបុត្រ តាម online៖ http://bit.ly/IgnitePP5ticket ឬ តាមទូរស័ព្ទ 086 389 360 / 010 990 330 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Cambodia ៕

Facebook Comments