សិក្ខាសាលា នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ (Fully Funded)

121

The Asia-Pacific Centre of Education for International Understanding (APCEIU) និង the United Nations Global Education First Initiative (GEFI) នឹងរៀបចំសិក្សាសាលាស្តីពីការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ សម្រាប់យុវជន ក្នុង Global Citizenship Education (GCED)។

វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេល ០៤ថ្ងៃនេះមានគោលបំណងចូលរួមចំណែកដល់ការសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ( the United Nations Sustainable Development Goals-SDGs ) ដែលអនុញ្ញាតឱ្យអ្នកចូលរួមដឹងកាន់តែស៊ីជម្រៅអំពី GCED។ ម្យ៉ាងវិញទៀតសិក្ខាសាលានេះក៏ផ្តល់ឲ្យយុវជនក្នុងការដើរតួយ៉ាងសំខាន់ និងជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងរបស់ GCED។

សិក្ខាសាលាចាប់ពីថ្ងៃទី ១១-១៦​ កក្កដា ២០១៦ នៅទីក្រុងប៊ូសាន(Busan) នៃសាធារណរដ្ឋកូរ៉េ

អត្ថប្រយោជន៍៖

ការចំណាយលើថ្លៃធ្វើដំណើរ និងការចំណាយក្នុងប្រទេសកូរ៉េនឹងត្រូវបានផ្តល់ជូនចំពោះបេក្ខជនដែលត្រូវបានជ្រើសរើស (ដោយឡែក⁣បេក្ខជនត្រូវចេញចំណាយផ្ទាល់ខ្លួនលើការធ្វើដំណើរនិងថ្លៃសេវាទិដ្ឋាការក្នុងប្រទេសរបស់ខ្លួន)

សិទ្ធិចូលរួម៖

  • បេក្ខជនប្រហែល ៥០នាក់នឹងត្រូវបានជ្រើសរើស
  • មានអាយុចាប់ពី ១៨-២៤
  • អ្នកចូលរួម នឹងត្រូវបានជ្រើសរើសដោយផ្អែកលើមូលដ្ឋាននៃការចូលរួម និងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការអប់រំយុវជននៅកម្រិតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ
  • អ្នកចូលរួមត្រូវតែមាន បទពិសោធពីរយ៉ាងតិច ២ឆ្នាំនៅក្នុងសកម្មភាពយុវជន ការយល់ដឹងអំពី​ FCED

ថ្ងៃផុតកំណត់៖ ២៥​ ឧសភា ២០១៦(EST)

ថ្ងៃទទួលលទ្ធផល៖ ០៣ មិថុនា ២០១៦

ចុចទីនេះដើម្បីបំពេញពាក្យសុំGCED Form

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments