​អាហារូបករណ៍​​​ហ្វ្រង់​កូហ្វូនី​ (PCBF) ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា
featured

នេះជាកម្មវិធីអាហារូបករណ៍ហ្វ្រង់កូហ្វូនី (PCBF) របស់ក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ដែលផ្តល់ជូនក្នុងកម្រិតដូចខាងក្រោម៖

  • ថ្នាក់បណ្ឌិតដែលមានរយៈពេល ០៤ ឆ្នាំ
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលមានរយៈពេល ០២ ឆ្នាំ
  • ថ្នាក់បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានរយៈពេល ០២ ឆ្នាំ

លក្ខខណ្ឌជ្រើសរើស៖

  • មានកំរិតភាសាបារាំងយ៉ាងហោចណាស់ DELF B2
  • មានកំរិតភាសាអង់គ្លេសគួរសម

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញសំណុំលិខិត រួចបញ្ជូនទៅកាន់ការិយាល័យហ្វ្រង់កូហ្វូនីនៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ឲ្យបានមុនថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦

ពត៌មានលម្អិត៖

  • ទំនាក់ទំនងតាមរយៈ Email: PCBF2017@cbie.ca
  • ឬស្វែងរកពត៌មានបន្ថែម ក៏ដូចជាលក្ខខណ្ឌជ្រើសរើសលម្អិតតាមរយៈគេហទំព័រ៖ www.boursesfrancophonie.ca

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា