របៀបបកស្រាយពន្ទុ TOEFL iBT

ក្នុងតេស្ដ [email protected] ពិន្ទុកសរុបមាន១២០។ ហើយពិន្ទុទាំងនេះអាចប្រាប់អ្នកថាតើអ្នកមានសមត្ថភាពកម្រិតណាក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ នៅក្នុង [email protected] មានទាំងអស់៤ផ្នែក រួមមាន ការអាន ការស្ដាប់ ការសរសេរ និងការនិយាយ។  ហើយផ្នែកនីមួយៗមានពិន្ទុខ្ពស់បំផុតគឺ៣០, សរុប១២០។ ខាងក្រោមនេះជាការបកស្រាយពិន្ទុដែលអ្នកទទួលបាន៖

ជំនាញអាន៖

Reading Skill

អ្នកប្រលង ដែលបានទទួលពិន្ទុនៅកម្រិតខ្ពស់ (២២-៣០) ជាធម្មតាអាចអានយល់អត្ថបទជាភាសា​អង់គ្លេស ដែលតម្រូវអោយមានសមត្ថភាពផ្នែកអានខ្ពស់ដើម្បីអាចអានយល់អត្ថបទពិបាកៗ។

 • មានចំណេះដឹងខ្ពស់ផ្នែកពាក្យពិបាក (Vocabulary) និងទម្រង់នៃ​យោគ។
 • អាចចាប់បានចំណុចសំខាន់ ឬពាក្យគន្លឺះនៃកថាខណ្ឌនីមួយៗ។
 • អាចសំយោគព័ត៌មានចេញពីអត្ថបទទាំងមួល។

អ្នកប្រលង ដែលបានទទួលពិន្ទុនៅកម្រិតមធ្យម (១៥-២១) ជាធម្មតាអាចអានយល់អត្ថបទជាភាសា​អង់គ្លេស បើទោះបីជាកម្រិតនៃការយល់នៅមានកម្រិត។

 • មានចំណេះដឹងមធ្យមផ្នែកពាក្យពិបាក (Vocabulary) និងទម្រង់នៃ​យោគ។
 • មានការលំបាកក្នុងការចាប់យកចំណុចសំខាន់ ឬពាក្យគន្លឺះនៃកថាខណ្ឌនីមួយៗ (អាចយល់បានខ្លះៗ)។
 • មានការលំបាកក្នុងការសំយោគព័ត៌មានចេញពីអត្ថបទទាំងមួល តែចម្លើយនៅអាចទទួលយកបាន។

អ្នកប្រលង ដែលបានទទួលពិន្ទុនៅកម្រិតមធ្យម (០-១៤) ជាធម្មតាអាចអានយល់អត្ថបទជាភាសា​អង់គ្លេសបានតិចតួចបំផុត។

 • មានចំណេះដឹងខ្សោយផ្នែកពាក្យពិបាក (Vocabulary) និងទម្រង់នៃ​យោគ។
 • មានកមក្រិតទាបក្នុងការយល់ខ្លឹមសារអត្ថបទ។ ពោលគឺបកប្រែពាក្យដើម្បីយល់ ជាជាងយល់អត្ថបទជារួម។
 • ពិបាកក្នុងការកំណត់គោលបំណងនៃអ្នកនិពន្ធ (ដូចជាដាក់ចំណងជើងអត្ថបទ)។

ជំនាញស្ដាប់៖

Listening skill

អ្នកប្រលង ដែលបានទទួលពិន្ទុនៅកម្រិតខ្ពស់ (២២-៣០) ជាធម្មតាអាចស្ដាប់យល់អត្ថបទជាភាសា​អង់គ្លេស ដែលទាមទារអោយមានសមត្ថភាពផ្នែកស្ដាប់ខ្ពស់ដើម្បីអាចអានយល់អត្ថបទពិបាកៗ។

 • អាចចាប់បានចំណុចសំខាន់ និងព័ត៌មានលម្អិត ទាំងតាមន័យត្រង់ និងមិនផ្ទាល់ (Imply meaning)។
 • អាចតភ្ជាប់ព័ត៌មានដែលគេនិយាយបពីចំណុចមួយទៅចំណុចមួយផ្សេងទៀត។
 • អាចធ្វើសំយោគព័ត៌មានដើម្បើយល់គំនិតបង្កប់របស់អ្នកនិយាយ។

អ្នកប្រលង ដែលបានទទួលពិន្ទុនៅកម្រិតមធ្យម (១៥-២១) ជាធម្មតាអាចស្ដាប់យល់អត្ថបទជាភាសា​អង់គ្លេស បើទោះបីជាកម្រិតនៃការយល់នៅមានកម្រិត។

 • នៅមានកម្រិតក្នុងការចាប់យកចំណុចសំខាន់ និងព័ត៌មានលម្អិត ទាំងតាមន័យត្រង់ និងមិនផ្ទាល់ (Imply meaning)។
 • នៅមានកម្រិតក្នុងការតភ្ជាប់ព័ត៌មានដែលគេនិយាយបពីចំណុចមួយទៅចំណុចមួយផ្សេងទៀត។
 • នៅមានកម្រិតក្នុងការធ្វើសំយោគព័ត៌មានដើម្បើយល់គំនិតបង្កប់របស់អ្នកនិយាយ។

អ្នកប្រលង ដែលបានទទួលពិន្ទុនៅកម្រិតមធ្យម (០-១៤) ជាធម្មតាអាចស្ដាប់យល់អត្ថបទជាភាសា​អង់គ្លេសបានតិចតួចបំផុត។

 • អាចចាប់បានចំណុចសំខាន់នៃការនិយាយក្នុងករណីដែលគេនិយាយត្រង់តែប៉ុណ្ណោះ។ ពួកគេមិនអាចចាប់បាននៅពេលដែលអ្នកនិយាយប្រើប្រាស់ imply meaning។
 • ដោយសារតែការទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ អ្នកប្រឡងមិនអាចតភ្ជាប់ព័ត៌មាន​ដែលគេនិយាយបពីចំណុចមួយទៅចំណុចមួយផ្សេងទៀតបានត្រឹមត្រូវនោះទេ។
 • សមត្ថភាពក្នុងការធ្វើសំយោគព័ត៌មានដើម្បើយល់គំនិតបង្កប់របស់អ្នកនិយាយស្ទើរតែខុសទាំងស្រុង។

ជំនាញនិយាយ៖

Speaking skill

(២៦–៣០) ការឆ្លើយតបរបស់អ្នកបានបង្ហាញសមត្ថភាពក្នុងការមួយ ការប្រាស្រ័យទា​ក់ទងដែល​ផ្សាភ្ជាប់​ទៅ​នឹង​បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។  ទស្សនៈ ឬគំនិតរបស់អ្នកដែលនិយាយចេញមកអាចធ្វើអោយ​អ្នក​ស្ដាប់​យល់បានយ៉ាងមានប្រសិទ្ធិភាព។ សរុបមក, ការនិយាយរបស់អ្នកមានភាពរលូន និងច្បាស់ល្អ។ ការប្រើប្រាស់ពាក្យពេជច៍ និងវេយ្យករណ៍របស់អ្នកមានភាពត្រឹមត្រូវកម្រិតខ្ពស់។ អ្វីដែលអ្នកនិយាយគឺមិនចាកប្រធាន និងចេះប្រើប្រាស់ឈ្នាប់សម្រាប់ភ្ជាប់ប្រយោគមួយ ទៅប្រយោគមួយផ្សេងទៀត។

(១៨–២៥) ការឆ្លើយតបរបស់អ្នកបានបង្ហាញសមត្ថភាពក្នុងការមួយ ការប្រាស្រ័យទា​ក់ទងដែល​ផ្សាភ្ជាប់​ទៅ​នឹង​បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកបានធ្វើកំហុសខ្លះៗទៅលើពាក្យពេចន៍ និងវេយ្យករណ៍។ អ្នកមិនមានសមត្ថភាពក្នុងការលម្អិតគំនិតរបស់អ្នកតាមពេលកំណត់ឡើយ។ តែជាទូទៅ អ្នកមានសមត្ថភាពក្នុងការទំនាក់ទំនងបាន គ្រាន់តែមិនមានភាពរលូនល្អ។

(១០–១៧) ការឆ្លើយតបរបស់អ្នកបង្ហាញយ៉ាងច្បាស់ថាអ្នកមានការលំបាកក្នុងការនិយាយ ឬក៏បញ្ចេញមតិយោបល់។ អ្នកស្ដាប់ពិបាកយល់ពីអ្វីដែលអ្នកនិយាយ ព្រោះអ្នកបានធ្វើនូវកំហុសជាច្រើនដែលទាក់ទងទៅនឹងការបញ្ចេញសម្លេង ពាក្យពេចន៍ វេយ្យករណ៍។

(០–៩) ការឆ្លើយតបរបស់អ្នកមិនអាចអោយអាចស្ដាប់យល់អំពីអ្វីដែលអ្នកចង់និយាយនោះទេ។ ពេលខ្លះ អ្នកប្រហែលជាអាចនឹងឆ្លើយតបទាំងចាកប្រធានបទ។

ជំនាញសរសេរ៖

Writing Skill

(២៤–៣០) ការសរសេររបស់អ្នកមានសមត្ថភាពត្រឹមត្រូវស្ទើរតែទាំងអស់។ ទាំងពាក្យពេចន៍ វេយ្យករណ៍ គំនិតសំខាន់ (main idea) និងគំនិតគាំទ្រ (supporting detail) មានភាពច្បាស់លាស់។

(១៧–២៣) ការសរសេររបស់អ្នកមានសមត្ថភាពមធ្យម។ អ្នកប្រហែលជានៅខ្វះគំនិតគាំទ្រ (supporting detail) ការប្រើប្រាស់ពាក្យពេចន៍ និងវេយ្យករណ៍ និងការរៀបចំអត្ថបទសរសេររបស់អ្នក (organize)។

(១–១៦) ការសរសេររបស់អ្នកមានសមត្ថភាពខ្សោយ។ អ្នកបានធ្វើនូវកំហុសជាច្រើនទៅលើការប្រើប្រាស់ពាក្យពេចន៍ និងវេយ្យករណ៍។ គំនិតសំខាន់ (main idea) និងគំនិតគាំទ្រ (supporting detail) មិនមានការស៊ីសង្វាក់នឹងគ្នា។

Facebook Comments