តើអ្នកណាខ្លះចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស?

អាហារូបករណ៍ CHEVENING គឺជាអាហារូបករណ៍របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ផ្តល់ឲ្យនិស្សិតដែលឆ្លាតវៃ និងមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួន ពីគ្រប់ប្រទេសនៅក្នុងសកលលោក។ លើសពីនេះទៅទៀត អាហារូបករណ៍នេះមានទិសដៅអភិវឌ្ឍខាងផ្នែកវិជ្ជាជីវៈ និងចំណេះដឹង​ខាងផ្នែកអប់រំ ព្រមទាំងឲ្យនិស្សិតទាំងអស់បានយល់ដឹងពីវប្បធ៌មរបស់ប្រទេសអង់គ្លេស និងដើម្បីពង្រឹងនូវចំណងមិត្តភាពរបស់ខ្លួនជាមួយនឹងប្រទេសដ៏ទៃ។

អាហារូបករណ៍នេះ គឺសម្រាប់ថ្នាក់អនុបណ្ឌិត តែវាតម្រូវឲ្យនិស្សិតសិក្សាក្នុងរយៈពេល១ឆ្នាំតែប៉ុណ្ណោះ​ ដែលខ្លីជាងការសិក្សាថ្នាក់អនុបណ្ឌិតនៅឯប្រទេសផ្សេងៗទៀត។

លក្ខណ្ឌសម្រាប់ការទទួលបានអាហារូបករណ៍នេះ គឺ៖

១. បើចំពោះប្រទេសកម្ពុជា បេក្ខជនត្រូវតែមានសញ្ជាតិខ្មែរ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយជោគជ័យនៅសាកលវិទ្យាល័យណាមួយ។

២.​ មានបទពិសោធន៍ការងារ ឬធ្លាប់ធ្វើការងារស្ម័គ្រចិត្តយ៉ាងហោចណាស់មានរយៈពេល២ឆ្នាំ។

៣. បេក្ខជន ត្រូវដាក់ពាក្យទៅសាកលវិទ្យាល័យផ្សេងៗពីគ្នាចំនួន៣នៅក្នុងប្រទេសអង់គ្លេស ហើយត្រូវទទួលបានការយល់ព្រមពីសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យទាំង៣។

៤.​ គេតម្រូវឲ្យយើងមានពិន្ទុ IELTS ចាប់ពី៦.៥ ឡើងទៅ ឬក៏អាចមានពិន្ទុអង់គ្លេសផ្សេងទៀតដូចជា TOEFL មកជំនួសក៏បានដែរ។

មុខវិជ្ជាដែលអាចឲ្យយើងជ្រើសរើសសម្រាប់ការសិក្សាមានដូចតទៅនេះ៖

  • ការប្រែប្រួលអាកាសធាតុ
  • ការគ្រប់គ្រងការអប់រំ
  • ហេដ្ឋារចនាសម្ព័ន្ធ
  • រដ្ឋបាលសាធារណៈ
  • STEM៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ គណិតសាស្រ្ត ជាដើម។

បេក្ខជនជ័យលាភីនឹងទទួលបាននូវការឧបត្ថម្ភខាងហិរញ្ញវត្ថុដូចខាងក្រោមនេះ៖

១. សំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរ

២. ថ្លៃឈ្នួលសាកលវិទ្យាល័យដែលបេក្ខជនទៅសិក្សា

៣. ប្រាក់ឧបត្ថម្ភប្រចាំខែ

៤. ថ្លៃសម្ភារៈសិក្សា​ និងថ្លៃធ្វើដំណើរនៅក្នុងប្រទេស

៥.​ធានារ៉ាប់រងខាងផ្នែកសុខភាព

៦. ផ្តល់ឲ្យនូវគ្រឿងឧបភោគ បរិភោគ សម្រាប់ការរស់នៅប្រចាំថ្ងៃ។

៧.​ ប្រាក់សម្រាប់ការធ្វើនិក្ខេបបទបញ្ចប់ការសិក្សា

៨. ប័ណ្ណសម្រាប់ការស្នាក់នៅ នៅក្នុងប្រទេសអង់គ្លេស(Visa)។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments