Quantifiers

នៅក្នុងភាសាអង់គ្លេស Quantifiers សំដៅទៅលើពាក្យដែលកំណត់បរិមាណ រឺ ចំនួន អោយនាម។ ដូចនេះហើយទើប Quantifiers ត្រូវបានប្រើនៅពីមុខនាម។

១. Quantifiers មួយចំនួនត្រូវបានប្រើជាមួយនាមពហុវចនៈអាចរាប់បានប៉ុណ្ណោះ (plural count nouns)។

Both; Many; A few; Several; Fewer

ឧទាហរណ៍៖

They are controlled by serval nerves.

We have fewer cells as we get older.

២. Quantifiers មួយចំនួនត្រូវបានប្រើជាមួយនាមឯកវចនៈអារាប់បានប៉ុណ្ណោះ (singular count nouns)។

Another; Each; Every

ឧទាហរណ៍៖

Each gland has a different purpose.

Every muscle has its own group of nerves.

៣. Quantifiers មួយចំនួនត្រូវបានប្រើជាមួយនាមមិនអាចរាប់បានប៉ុណ្ណោះ (noncount nouns)។

A little; Much; Less; Amount

ឧទាហរណ៍៖

The amount of oxygen available to the brain is important.

If your brain gets less oxygen than it needs, you could become unconscious.

៤. Quantifiers មួយចំនួនត្រូវបានប្រើជាមួយនាមពហុវចនៈអាចរាប់បាន (plural count nouns) ផង និង​ នាមមិនអាចរាប់បាន (noncount nouns)។

All; Plenty of; Any; A lot of; Enough; Most; Lots of; Some; More

ឧទាហរណ៍៖

Brain cells use up a lot of energy.

Most animals rely on instinct.

 

 

Facebook Comments