តើរយៈពេលយូរប៉ុណ្ណាដែលអ្នកគួររង់ចាំ commitment ពីមនុស្សដែលអ្នកស្រលាញ់?

ពាក្យថា commitment គឺជាប្រធានបទ១ដែលមានន័យសម្រាប់ដៃគូរស្នេហា។ ពាក្យនេះមាននិយមន័យរបស់វា ប៉ុន្តែមិនមានន័យច្បាស់លាស់នោះទេ។ ជាធម្មតា ការប្រើពាក្យ ពួកយើង (We) អាចជាសញ្ញានៃ commitment រវាងដៃគូ។ តែបើចង់មើលជ្រៅជាងនេះ ទាល់តែដៃគូមានគម្រោងអនាគតជាមួយគ្នាច្បាស់លាស់ ហើយចង់រស់នៅជាមួយគ្នារហូត។

តើអ្នកត្រូវចាំមើល commitment របស់ដៃគូរអ្នកដល់ពេលណា?

រយៈពេល១ឆ្នាំ

ជាទូទៅ ទំនាក់ទំនងរយៈពេលមួយឆ្នាំអាចនឹងគ្រប់គ្រាន់អោយដៃគូរស្វែងយល់ចិត្តគ្នា និងស្គាល់ច្បាស់ពីគ្រួសារគ្នាទៅវិញទៅមកហើយ។ ក្នុងរយៈពេលនេះ អ្នកអាចចាប់ផ្តើមសួរដោយប្រយោល រឺផ្ទាល់ រួចយកចំឡើយរបស់ដៃគូរអ្នកមកពិចារណា ហើយអ្នកអាចយកសម្តីរបស់ដៃគូរអ្នកទៅប្រឹក្សាយោបល់ជាមួយមិត្តជិតស្និទរបស់អ្នក។ អ្នកក៏អាចរង់ចាំគេ សាកសួរអ្នកមុនផងដែរដូចជា គម្រោងរៀបការ រឺគម្រោងផ្លូវដើរជាមួយគ្នាក្នុងរូបភាពណាមួយ។

បើដៃគូអ្នកមិនធ្វើតាម

ពេលខ្លះ សម្តីរបស់ដៃគូអ្នកអាចបានត្រឹមជាការសន្យា ប៉ុន្តែការអនុវត្តផ្ទាល់គ្មានលទ្ធផល ដូចនេះអ្នកក៏គួរពិចារណាលើសកម្មភាពរបស់ដៃគូរបានដែរ ប៉ុន្តែត្រូវធ្វើដោយគិតពីបញ្ហារបស់គេផងដែរ។

ខ្លួនឯង

Commitment ត្រូវការទាំងសងខាង។ យើងមិនអាចគ្រាន់តែរង់ចាំមើល commitment របស់ដៃគូយើង ហើយយើងបែរជាមិនផ្តល់តំរុយឲ្យគេវិញនោះទេ។ ពេលខ្លះដៃគូរអ្នកក៏កំពុងរង់ចាំមើល commitment របស់អ្នកសិនមុនគេផ្តល់សញ្ញា commitment មកឲ្យអ្នកវិញ។ ក្នុងរយៈពេល១ឆ្នាំបើសិនជាអ្នកមិនទទួលបានតំរុយ អ្នកអាចជ្រើសរើសផ្តល់ commitment របស់អ្នកមុន។ ក្នុងករណីអ្នកមិនទទួលបានតំរុយមកវិញទេ នេះបានន័យថាអ្នកគួរតែពិចារណាបោះបង់ចោលទំនាក់ទំនងរវាងអ្នកនិងដៃគូរហើយ។

Facebook Comments