All posts by Apsara

ចុះឈ្មោះចូលរួមមើលការប្រកួតប្រជែងគម្រោងយុវជន របស់វីតាល់​ (វគ្គ ផ្តាច់ព្រ័ត្រ)

ចុះឈ្មោះ ចូលរួមធ្វើជាសក្ខីភាពផ្ទាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «ប្រកួតប្រជែងគម្រោងយុវជនអភិវឌ្ឍន៍សហគមន៍ របស់វីតាល់» ដែលនឹងប្រារព្ធឡើងនៅសណ្ឋាគា កាំបូឌីយ៉ាណា ថ្ងៃទី ៦ មករា ២០១៧។
ដើម្បីចុះឈ្មោះសូមចូលតាម Link ខាងក្រោមៈ👇👇

https://docs.google.com/forms/d/1ghHoM-W6IGR5GgQs2-PItX5gaQreHllXO3w-NCKPSGs/viewform?edit_requested=true

***កំណត់ចំនួនអ្នកចូលរួមត្រឹម៥០នាក់ប៉ុណ្ណោះ

Date: January 6, 2018 7:30AM to 12:00PM
កាលបរិច្ឆេទ ៖ ៦ មករា, ២០១៨ ៧ៈ៣០ នាទីព្រឹក ដល់ ១២ៈ០០ នាទីថ្ងៃត្រង់

Venue: Cambodiana Hotel (Tonle Chaktomuk Room)
ទីកន្លែង ៖ សណ្ឋាគារ កាំបូឌីយ៉ាណា (បន្ទប់ ទន្លេ ចតុមុខ)

For more information, contact us: 016​ 885 333 / 098 899 799 / 071 633 3821
សម្រាប់ ពត៍មានបន្ថែម សូមទំនាក់ទំនង​​ ៖ ០១៦ ៨៨៥​ ៣៣៣ / ០៩៨ ៨៩៩ ៧៩៩ / ០៧១​ ៦៣៣ ៣៨២១

Cellcard ប្រគល់រង្វាន់ 1 ម៉ឺនដុល្លារជូនអ្នកមានសំណាងដែលជាមគ្គុទេស ទេសចរ!

ក្រុមហ៊ុន Cellcard នៅថ្ងៃទី15 ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រគល់រង្វាន់ទឹកប្រាក់ 1 ម៉ឺនដុល្លារ ដល់អតិថិជន ដែលបានឈ្នះពីកម្មវិធី ”ផ្ញើសារដើម្បីឈ្នះរង្វាន់ 1ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ”។

ជាក់ស្តែងនៅរសៀលនេះ ក្រុមហ៊ុន Cellcard បានប្រគល់រង្វាន់ ទៅដល់អតិថិជនមួយរូប ដែលបានឈ្នះរង្វាន់ទឹកប្រាក់  1 ម៉ឺនដុល្លារ បានទៅលើ លោកឡឹក សារុំ  ខេត្តសៀមរាប។

ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ក្រុមហ៊ុន CellCard បានចំណាយទឹកប្រាក់ជាច្រើនសន្ធឹកសន្ធប់ ទៅដល់អតិថិជន របស់ខ្លួនដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត Cellcard ដើម្បី លើកទឹកចិត្ត ចំពោះអតិថិជនខ្លួន ឲ្យមានសំណាង ក្លាយជាអ្នកមាន ដោយគ្រាន់តែខលទៅ 8888 ឬ ផ្ញើសារទៅកាន់ 10K ទៅ 8888 តែប៉ុណ្ណោះ៕

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

ភ្នំពេញ​ ថ្ងៃទី​ 7​ ធ្នូ​: ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានសហការគ្នា បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស​ដើម្បីឲ្យប្រជាជនកម្ពុជា អាចប្រើប្រាស់ទូរស័ព្ទ​ 4G បានកាន់តែច្រើនជាងមុន និង ទទួលបានបទពិសោធន៍អ៊ីនធើណិត Super 4G ពីសែលកាត។​

កម្មវិធីនេះមានការចូលរួមពីដៃគូក្រុមហ៊ុនទូរស័ព្ទសហការ​ របស់សែលកាតដូចជា​ក្រុមហ៊ុន Huawei  Nokia Oukitel Vivo  Philips  MEIZU ASUS Camfone LG HIYA និង ZOPO​​ ដែលមានលក់ទូរស័ព្ទបញ្ចុះតម្លៃរហូតដល់​ 50% ជាច្រើនម៉ូដែល។​

អតិថិជននឹងទទួលបាន ស៊ីមសែលកាតលេខពិសេសឥតគិតថ្លៃ កញ្ចប់សម្រាប់ការប្រើអ៊ីនធើណិត កាដូ​ និងការចាប់រង្វាន់ជាច្រើន។​

លោក Jee Kee Lim នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទរបស់យើង យើងអាចឲ្យអតិថិជន ជ្រើសរើសប្រភេទទូរស័ព្ទ 4G LTE បានជាច្រើនប្រភេទ នៅកន្លែងតែមួយជាមួយតម្លៃ​ពិសេសបំផុតលើទីផ្សារ។​”

ប្រសិនបើអ្នកចង់ប្តូរម៉ូតទូរស័ព្ទ កម្មវិធីនេះជាជម្រើសល្អបំផុតសម្រាប់អ្នក។​

កម្មវិធីលក់បញ្ចុះតម្លៃពិសេស បំណាច់ឆ្នាំនេះ​ ធ្វើឡើងនៅមុខ ផ្សារហេងលី ផ្លូវ 271 ចាប់ពីថ្ងៃទី 7 ដល់  11 ធ្នូ ចាប់ពីម៉ោង 8:30 ព្រឹករហូតដល់ ម៉ោង 7យប់។

សម្រាប់ព័ត៌មានបន្ថែម សូមតេទៅ  812 ឫ​ 012 812 812។

អ្នកឈ្នះ 40,000 ដុល្លារ​ម្នាក់​ទៀត​នៅ​ខេត្តសៀមរាបពី​សែលកាត​

ភ្នំពេញ៖ កាលពីថ្ងៃទី 4 ធ្នូ  ឆ្នាំ 2017 ក្រុមហ៊ុន សែលកាត បានធ្វើការប្រគល់រង្វាន់ ដល់អតិថិជនរបស់ខ្លួន ដែលឈ្នះរង្វាន់ក្នុងកម្មវិធី 10K ដែលប្រព្រឹត្តិនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត។

អតិថិជន ឈ្មោះ អ៊ុន រចនា ជាមេផ្ទះម្នាក់រស់នៅខេត្ដសៀមរាប បានឈ្នះរង្វាន់ 40 000 ដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី 27 វិច្ឆិកា ឆ្នាំ 2017 ក្នុងកម្មវិធី 10K របស់សែលកាត។ អ្នកនាងពិតជារំភើបយ៉ាងបន្ទាប់ពីដឹងថាខ្លួនបានឈ្នះរង្វាន់ពីសែលកាត

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី 10K នេះ អតិថិជនរបស់សែលកាលទាំងអស់ អាចចូលរួមលេងដោយធ្វើការវាយអក្សរ 10K ផ្ញើសារទៅកាន់លេខ 8888 ជាការស្រេច ដើម្បីអាចចូលរួមផ្សងសំណាង ក្លាយជាអ្នកឈ្នះបន្ទាប់ទៀត៕

សែលកាតជុំរុញឲ្យបណ្តាក្រុមហ៊ុននានានៅកម្ពុជាគាំទ្រ CSR Platform

ភ្នំពេញ ថ្ងៃ 30 វិច្ឆិកា–  សែលកាត​ ដែលជាក្រុមហ៊ុនទូរគមនាគមន៍ មានម្ចាស់ភាគហ៊ុន១០០%ជាខ្មែរ កំពុងតែជុំរុញឲ្យបណ្តាក្រុមហ៊ុននានា នៅកម្ពុជា ផ្តោតសំខាន់លើ បទដ្ឋាននៃទំនួលខុសត្រូវអាជីវកម្ម ដែលហៅកាត់ថា RBC ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានក្នុងការផ្លាស់ប្តូរ សង្គមឲ្យប្រសើរជាងមុន។​

សែលកាត ជាសមាជិកនៃ CSR Platform Cambodia ​​ ជា សមាគមមួយដែលមានក្រុមហ៊ុន និង អង្គការជាច្រើន ផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម។​

សមាគមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2015 ដែលយកចិត្តទុកដាក់លើការផ្សព្វផ្សាយពីការយល់ដឹងពី ទំនួលខុសត្រូវអាជីវកម្ម ទាំងក្នុង​​​​​​​​​​​ វិស័យឯកជន​ និងសាធារណះ ដែលសព្វថ្ងៃមានសមាជិកចំនួន 50 ក្រុមហ៊ុន។​

សមាគមនេះ សង្ឃឹមថានឹងអាចបង្កើនការយល់ដឹងពីការអនុវត្តន៍ ទំនួលខុសត្រូវអាជីវកម្ម តាមរយៈការធ្វើសន្និសីទ ជាសាធារណះ លើកដំបូងរបស់ខ្លួនពី ប្រធានបទជាច្រើនទាក់ទងនឹងទំនួលខុសត្រូវអាជីវកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក  Ian Watson  បានលើកឡើងថា ការយកចិត្តទុកដាក់លើទំនួលខុសត្រូវ​​​​អាជីវកម្ម​ ហាក់បីដូចជានៅមានកំរិតនៅប្រទេសកម្ពុជា​ បើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់។​ ទាំងនេះ គឺត្រូវការការចូលរួមពីក្រុមហ៊ុនជាច្រើន ក្នុងការបោះជំហាននៃការបង្កើតកម្មវិធីទំនួលខុសត្រូវអាជីវកម្ម​​​​ផ្សេងៗជាច្រើន។​

លោកបានបន្តទៀតថា សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើន បានគាំទ្រសកម្មភាព សប្បុរសធម៌ និងគម្រោងសហគមន៍ ព្រមទាំងការជួយឧបត្ថម្ភកម្មវិធីជាច្រើនផងដែរ។​ ប៉ុន្តែយើងត្រូវបោះជំហានមួយកំរិតទៀត​​​​​​​​​​​ចំពោះ​​​ ទំនួលខុសត្រូវសង្គមដែលហៅថា CSR ដើម្បីធានាឲ្យបាននូវការវិនិយោគដែលអាចវាស់វែងបាន និងមានឥទ្ធិពលជានិរន្តរភាពក្នុងសង្គម។​

សម្រាប់សែលកាត យើងចង់ឲ្យមានការយល់ដឹងកាន់តែច្រើនពី​ទំនាក់ទំនងព័ត៌មាននិងបច្ចេកវិទ្យា​ ដែលហៅថា ICT។ យើងផ្តល់តម្លៃសមរម្យក្នុងការប្រើប្រាស់អ៊ីនធើណិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានដល់ ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសរបស់ យើងតាមរយះការប្រើប្រាស់អ៊ីនធើណិត។​

លោក​ Watson  បានបន្ថែមទៀតថា ក្រុមហ៊ុននីមួយៗគួរតែប្រើប្រាស់យុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដោយផ្សារភ្ជាប់ទៅនិងការផ្លាស់ប្តូរជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង។

CSR Platform  អាចផ្សារភ្ជាប់ក្រុមហ៊ុន និងអង្គការនានា​ជាមួយនឹងការយល់ដឹង ព្រមទាំងការជួយជុំរុញការអនុវត្តន៍ទំនួលខុសត្រូវសង្គម។​

សន្និសីទប្រចាំឆ្នាំលើកទីមួយ​របស់​ CSR Platform ធ្វើឡើងនៅសណ្ឋាគារ Intercontinental ថ្ងៃ 30  វិច្ឆិកា ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច។​

អ្នកអាចធ្វើការចុះឈ្មោះតាមរយះ [email protected]